អ្នក​ប្រើ iPhone បើ​ឃើញ​គេ​ផ្ញើរ​សារ​បែប​នេះ​មក ហាម​ចុច​បើក!

  • 2018-02-18 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង iOS 11.2.5 ដែល​អាប់​ដេត​ថ្មី ត្រូវ​បាន​អ្នក​ប្រើប្រាស់​រាយ​ការណ៍​ថា ប្រទះ​ឃើញ​មាន​សារ​ជា​ភាសា​ឥណ្ឌា នៅ​ពេល​ចុច​បើក​ចូល វា​អាច​បណ្ដាល​ឲ្យ​កម្មវិធី​មួយ​ចំនួន​លើ iPhone អ្នក​គាំង​បើក​មិន​ចេញ​ទាល់​តែ​សោះ។

Bug នៅ​លើ iOS 11.2.5 នៅ​ពេល​អ្នក​ចុច​ទទួល នោះ​វា​នឹង​គាំង​ភ្លាម ​ទោះ​បី​ជា​ចូល​ទៅ​បណ្ដាញ​សង្គម​ដូចជា Instagram, iMessege, WhatApp, Gmail ឬMessager ក៏ដោយ វា​លែង​ដំណើរ​ការ​ទាំង​អស់។

ប្រភព bug នេះ​ត្រូវ​បាន​គេ​ដឹង​ថា​មក​ពី Link មួយ​នេះ នៅ​ពេល​អ្នក Copy វា​ផ្ញើរ​ទៅ​នរណា​ម្នាក់ នោះ iPhone នឹង​គាំង​ភ្លាម​មិន​ថា តែ iOS 10.3, iOS 11 ឬ 11.2.5 នោះ​ទេ។

#ដំណោះ​ស្រាយ

​បើ​អ្នក​ច្រឡំ​ដៃ​ចុច​នៅ​លើ​សារ​ចម្លែក​នេះ​ហើយ នៅ​មិន​ទាន់​មាន​ប្រភព​បង្ហាញ​ច្បាស់​នៅ​ឡើយ​ទេ តែ​អ្វី​ដែល​ត្រូវ​ធ្វើ​ដំបូង​គេ​គឺ Restart iPhone ហើយ​អាប់​ដេត​ឡើង​ទៅ iOS ជំនាន់ 11.3៕

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ពន្យល់​ខាងក្រោម​៖

ប្រភព៖ Zing | Bgr   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី