អប​អរ​! Adam Levine និង Behati Prinsloo ទទួល​បាន​កូនទី ២ហើយ

  • 2018-02-19 02:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង Adam Levine និង​ប្រពន្ធ​របស់​លោក Behati Prinsloo បាន​ប្រកាស​​​ពី​កំណើត​កូន​ស្រី​ទី​២​របស់​ពួក​គេ។

តារា​ចម្រៀង​ប្រចាំ​ក្រុម Maroon 5 និង​ប្រពន្ធ​ដែល​ជា​តារា​ម៉ូដែល​​ប្រចាំ Victoria Secret បាន​ប្រាប់​​ពី​ដំណឹង​​ដ៏​ល្អ​នេះ​​តាម​រយៈ​ភ្នាក់ងារ​របស់​ពួក​គេ​ទៅ​កាន់​​សារព័ត៌មាន E! News។ ជាង​នេះ​ទៅ​ទៀត ពួក​គេ​បាន​បញ្ជាក់​ប្រាប់​ថា កូន​ស្រី​ទី​២​នេះ​មាន​ឈ្មោះ Gio Grace។

គួរ​រម្លឹក​ដែរ​ថា តារា​ទាំង​២​ដួង​នេះ ​បាន​ចាប់​ដៃ​គ្នា​ជា​គូ​អនាគត​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ និង​បាន​ស្វាគមន៍​កំណើត​កូន​ដំបូង​របស់​ពួក​គេ ដែល​មាន​ឈ្មោះ Dusty Rose ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៦៕

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម