មហា​សេដ្ឋី​បច្ចេកវិទ្យា​ ៧ រូប​ដែល​កម្រ​មាន​អ្នក​ស្គាល់​បំផុត

  • 2018-02-19 02:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mark Zuckerberg, Jack Ma, Elon Musk ឬ Bill Gates ជា​ឈ្មោះ​មហាសេដ្ឋី​បច្ចេកវិទ្យា​​​ដែល​​មាន​មនុស្ស​ស្គាល់​ច្រើន​បំផុត​ ប៉ុន្តែ​​អ្នក​មាន​បាន​ខាង​ផ្នែក​បច្ចេកវិទ្យា​ចំនួន​ ៧ រូប​ខាង​ក្រោម​ ប្រហែល​ជា​មាន​អ្នក​ស្គាល់​តិច​តួច​ណាស់។

១. Rishi Shah

ជា​នាយក​ប្រតិបត្តិ​​វ័យ​ ៣១ ឆ្នាំ​ ​​របស់​​ក្រុមហ៊ុន​ Outcome Health ដែល​មាន​ទ្រព្យ​សម្បត្តិ​ ៣,៦ ពាន់​លាន​ដុល្លារ ។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​​មាន​លក់​ Tablet និង​ឧបករណ៍​ Touchscreen ធំៗ​​សម្រាប់​គ្លីនិក​ និង​មជ្ឈមណ្ឌល​​សុខភាព​ ហើយ​ក៏​ជា​ក្រុមហ៊ុន​ផលិត​ Software មួយ​ដែរ។ តម្លៃ​របស់​ Outcome Health មាន​ប្រមាណ​ ៥,៦ ពាន់​លាន​ដុល្លារ​ ហើយ​លោក​ Rishi Shah កាន់​កាប់​ភាគហ៊ុន​ ៨០%។

២. Frank Wang

​​​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ DJI Technology រូប​នេះ​មាន​ទ្រព្យ​សម្បត្តិ​ ៣,២ ពាន់​លាន​ដុល្លារ​ នៅ​វ័យ​ ៣៧ ឆ្នាំ​របស់​ខ្លួន។ DJI ជា​ក្រុមហ៊ុន​ផលិត​កូន​យន្តហោះ​ (Drone) មាន​បំពាក់​កាមេរ៉ា​ដ៏​ល្បី​​ឈ្មោះ​មួយ ហើយ​នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន​នេះ​មាន​កាន់កាប់​ទីផ្សារ​​ Drone ចំនួន​ ៧០% ឯណោះ។

៣. Jan Koum

ជា​នាយក​ប្រតិបត្តិ​វ័យ​ ៤១ ឆ្នាំ​របស់​​ WhatsApp ដែល​មាន​ទ្រព្យ​សម្បត្តិ​ ៩,៧ ពាន់​លាន​ដុល្លារ ។ នៅ​ឆ្នាំ​ ២០១៤ កម្មវិធី​ផ្ញើ​សារ​ WhatsApp ​ត្រូវ​បាន​ Facebook ទិញ​យក​​ក្នុង​តម្លៃ​ ២២ ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​លោក​ Jan ទទួល​បាន​ផល​ចំណេញ​ជា​ច្រើន។

៤. Brian Acton

Brian ជា​សហ​ស្ថាបនិក​មួយ​រូប​របស់​ WhatsApp។ ក្រោយ​ពី​ Facebook ទិញ​យក​កម្មវិធី​ផ្ញើ​សារ​នេះ​ សហ​ស្ថាបនិក​​វ័យ​ ៤៥ ​​ឆ្នាំ​រូប​នេះ​ក៏​ទទួល​បាន​ប្រាក់​លាភ​មិន​តិច​ដែរ ដោយ​បច្ចុប្បន្ន​មាន​ទ្រព្យ​សម្បត្តិ​ ៦,៧ ពាន់​លាន​ដុល្លារ

៥. David Zalik

David Zalik ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ GreenSky ដែល​ជា​​ក្រុមហ៊ុន​ផ្គត់ផ្គង់​​បច្ចេកវិទ្យា​ដល់​ធនាគារ និង​ពាណិជ្ជករ​ធំៗ​ លើ​ការ​ទូទាត់​ និង​លើ​កិច្ចការ​ផ្សេងៗ​ទៀត។ ​បច្ចុប្បន្ន​ នាយក​ប្រតិបត្តិ​រូប​នេះ​មាន​វ័យ​ ៤៣ ឆ្នាំ​ជា​មួយ​ទ្រព្យ​សម្បត្តិ​ ២ ពាន់​លាន​ដុល្លារ

៦. John និង Patrick Collison

​​​បងប្អូន​មួយ​គូ​នេះ​ជា​ស្ថាបនិក​​ក្រុមហ៊ុន​ Stripe ដែល​បច្ចុប្បន្ន​មាន​អតិថិជន​ខ្លឹមៗ​នៅ​ក្នុង​ដៃ​រួម​មាន​ Lyft, Best Buy និង Google ដោយ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូទាត់​តាម​អនឡាញ។ ទ្រព្យ​សម្បត្តិ​របស់​ John និង Patrick រួម​បញ្ចូល​គ្នា​មាន​ចំនួន​ ១,‌១ ពាន់​លាន​ដុល្លារ

៧. Lu Peng

Lu Peng ជា​សហ​ស្ថាបនិក​មួយ​រូប​ក្នុង​ចំណោម​សហ​ស្ថាបនិក​ទាំង​ ១៨ នាក់​របស់​​ក្រុមហ៊ុន​ Alibaba និង​កាន់​កាប់​តួនាទី​ធំៗ​មួយ​ចំនួន​ រួម​មាន​តំណែង​ជា​នាយក​ប្រតិបត្តិ​ Alipay ផង​ដែរ។ Alipay បាន​ប្ដូរ​ឈ្មោះ​ជា​ Ant Financialដោយ​បច្ចុប្បន្ន​​ក្រុមហ៊ុន​នេះ​មាន​តម្លៃ​ ៧៤,៥ ពាន់​លាន​ដុល្លារ​ ហើយ​លោក​ស្រី​​ Lu Peng ​ដែល​មាន​វ័យ​ ៤៤ ឆ្នាំ​ បាន​ឡើង​ធ្វើ​ជា​​ប្រធាន​​ក្រុម​ប្រឹក្សា ដោយ​មាន​ទ្រព្យ​​សម្បត្តិ​ ១,១៤ ពាន់​លាន​ដុល្លារ ៕​​​​

​​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង