ប្រទេសទាំង ១០ បំពុលបរិស្ថានខ្លាំងបំផុតលើពិភពលោក

  • 2018-02-19 04:20:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បំពុល​បរិស្ថាន គឺ​ជា​ការ​ព្រួយបារម្ភ​ដ៏​ធំ​បំផុត​នៅ​គ្រប់​បណ្ដា​ប្រទេស​ទាំង​អស់ នៅ​ក្នុង​សតវត្ស​ទី ២១ នេះ។ ការ​ឡើង​កម្ដៅ​ផែនដី គឺ​ជា​លទ្ធផល​នៃ​ការ​បំពុល​បរិស្ថាន ដែល​ជា​បញ្ហា​ប្រចាំ​ថ្ងៃ​នៅ​លើ​ពិភពលោក។ ការ​ធ្វើ​នគរោបនីយកម្ម , ឧស្សាហូបនីយកម្ម និង កំណើន​នៃ​មធ្យោបាយ​ដឹកជញ្ជូន​ទំនើប ក៏​បាន​នាំ​ឲ្យ​មាន​ការ​បំពុល​បរិស្ថាន កាន់​តែ​ខ្លាំង​ជាង​មុន​ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​ទាំង ១០ ដែល​បំពុល​បរិស្ថាន​ខ្លាំង​បំផុត​លើ​ពិភពលោក៖

#១០ កាណាដា៖ បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត ៥៥៧ លាន​តោន ទៅ​ក្នុង​បរិយាកាស​ក្នុង​មួយ​ឆ្នាំ។

#៩ កូរ៉េខាងត្បូង៖ បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត ៥៩២ លាន​តោន ទៅ​ក្នុង​បរិយាកាស​ក្នុង​មួយ​ឆ្នាំ។

#៨ អារ៉ាប៊ីសាអ៊ូឌីត៖ បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត ៦០១ លាន​តោន ទៅ​ក្នុង​បរិយាកាស​ក្នុង​មួយ​ឆ្នាំ។

#៧ អ៊ីរ៉ង់៖ បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត ៦៤៨ លាន​តោន ទៅ​ក្នុង​បរិយាកាស​ក្នុង​មួយ​ឆ្នាំ។

#៦ អាល្លឺម៉ង់៖ បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត ៧៩៨ លាន​តោន ទៅ​ក្នុង​បរិយាកាស​ក្នុង​មួយ​ឆ្នាំ។

#៥ ជប៉ុន៖ បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត ១ ២៣៧ លាន​តោន ទៅ​ក្នុង​បរិយាកាស​ក្នុង​មួយ​ឆ្នាំ។

#៤ រុស្ស៊ី៖ បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត ១ ៦១៧ លាន​តោន ទៅ​ក្នុង​បរិយាកាស​ក្នុង​មួយ​ឆ្នាំ។

#៣ ឥណ្ឌា៖ បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត ២ ២៧៤ លាន​តោន ទៅ​ក្នុង​បរិយាកាស​ក្នុង​មួយ​ឆ្នាំ។

#២ សហរដ្ឋអាមេរិក៖ បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត ៥ ៤១៤ លាន​តោន ទៅ​ក្នុង​បរិយាកាស​ក្នុង​មួយ​ឆ្នាំ។

#១ ចិន៖ បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត ១០ ៣៥៧ លាន​តោន ទៅ​ក្នុង​បរិយាកាស​ក្នុង​មួយ​ឆ្នាំ។

ប្រភព៖ Teninsider   ប្រែ​សម្រួល៖ សេង ឡុង