បាញ់​ទឹក​អប់​មិន​មែន​ចេះ​តែ​បាញ់​ទេ តែ​តាម​ពិត​មាន​តិចនិកបាញ់ ធ្វើ​យ៉ាង​ណា​ឲ្យ​​ជាប់​ក្លិន​បាន​យូរ!

  • 2018-02-19 11:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​មាន​ក្លិន​ក្រអូប​គឺ​ជា​រឿង​សំខាន់​មួយ ព្រោះ​វា​អាច​ជា​កត្តា​មួយ​ជួយ​លោក​អ្នក​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជាង​មុន។ ដូច្នេះ​ការ​ប្រើ​ទឹក​អប់​គឺ​ជា​ជម្រើស​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​មិត្ត​អ្នក​អាន​មាន​ក្លិន​ក្រអូប​ទាក់ទាញ។ ទោះ​ជា​យ៉ាង​ណា ការ​ធ្វើ​ឲ្យ​ក្លិន​ទឹក​អប់​ជាប់​បាន​យូរ គឺ​ជា​មន្ទិល​សម្រាប់​មនុស្ស​ជា​ច្រើន។ ស្រប​ក្នុង​ន័យ​នេះ អត្ថបទ​នឹង​បង្ហាញ​ពី​ទីតាំង​នៃ​រាង​កាយ​ ដែល​លោក​អ្នក​គួរ​បាញ់​ទឹក​អប់​ដើម្បី​ឲ្យ​ជាប់​ក្លឹប​បាន​យូរ។

បើ​តាម​អ្នក​ជំនាញ​ផ្នែក​សម្ផស្ស Catherine Helbig បាន​បង្ហើប​ឲ្យ​ដឹង​ថា ដើម្បីជាប់ក្លិនបានយូរ ទឹក​អប់​គួរ​បាញ់​ទៅ​ចំណុច​ជីពចរ ដូច​ជា ក​ដៃ គល់​ក ផ្នែក​ខាង​ក្រោយ​ទង​ត្រចៀក ដើម​ទ្រូង ផ្នែក​ខាង​ក្រោយ​ជង្គង់ និង​កន្លែង​ផ្នត់​ដៃ។

Catherine បាន​គូស​បញ្ជាក់​ថា ចំណុច​ជីពចរ ទាំង​នេះ គឺ​ជា​ទីតាំង​ដែល​សរសៃ​ឈាម​នៅ​ជិត​ស្បែក​ជាង​គេ។ កន្លែង​ទាំង​នេះ ជា​ទីតាំង​រំភាយ​កម្ដៅ​នៃ​រាងកាយ។ ដូច្នេះ​កាល​ណា​បាញ់​ទឹក​អប់​ទៅ​លើ​ចំណុច​ជីពចរ​ទាំង​ហ្នឹង​ធ្វើ​ឲ្យ មាន​ការ​សាយ​ភាព​ក្លិន​ក្រអូប​ចេញ​មក​ក្រៅ​បាន​យូរ ដោយ​សារ​ទឹក​អប់​បាន​ធ្វើ​ប្រតិកម្ម​ជាមួយ​កម្ដៅ​រាង​កាយដែលភាយចេញមកក្រៅ៕

ប្រភព៖ liveabout   ប្រែ​សម្រួល៖ ហ៊ីម រស្មី