Oppo ចេញ​ទូរសព្ទ​ថ្មី​អេក្រង់​អេម​ជាង​មុន ក្រោយ​ចេញ​សេរ៊ី F5 មិន​យូរ​ប៉ុន្មាន

  • 2018-02-19 10:15:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន OPPO បាន​​បញ្ចេញ Smartphone ស៊េរី​ថ្មី OPPO A83 ដែល​មាន​អេក្រង់​អាច​ឲ្យ​អ្នក​ប្រើប្រាស់​មើល​រូបភាព​កាន់តែ​ធំ និង​ច្បាស់​ជាង​មុន បន្ទាប់​ពី​នាំ​ចូល Oppo F5 Youth និង F5 6GB មិន​ទាន់​បាន​ប៉ុន្មាន​ផង។

លោក លាង នរិន្ទ នាយក​ផ្នែក​ទីផ្សារ​របស់ OPPO ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា៖ "យើង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន ដូច្នេះ​ទើប​យើង​សម្រេច​ចិត្ត​យក​ទូរសព្ទ​ស៊េរី​ថ្មី​ដែល​មាន​គុណភាព​ខ្ពស់​ និង​តម្លៃ​សមរម្យ"។

Smartphone OPPO A83 បាន​រចនា​ឡើង​ជាមួយ​ផ្ទៃ​អេក្រង់​ខាង​ក្រៅ​រាង​កោង ទំហំ ៥,៧អ៊ីញ ហើយ​មាន​កម្រិត​ភាព​ច្បាស់ 1440 X 720 ភិចស៊ែល និង​មាន​កាមេរ៉ា​មុខ ៨មេហ្គាភិចស៊ែល កាមេរ៉ា​ក្រោយ ១៣មេហ្គាភិចស៊ែល ដែល​មាន​មុខងារ Ultra-HD ព្រម​ទាំង​មាន​ថ្ម 3180 mAH។

ទូរសព្ទ​ប្រើ CPU Octa-Core 2.5GHz និង​មាន RAM 3GB មួយ​នេះ ក៏​មាន​បច្ចេកវិទ្យា​ដោះ​សោ​ដោយ​សម្គាល់​ផ្ទៃ​មុខ​ផង​ដែរ ដោយ​ក្រុមហ៊ុន​អះអាង​ថា ប្រើ​ពេល​តែ ០,១៨ វិនាទី​ប៉ុណ្ណោះ ដែល​មាន​ពណ៌​ទឹក​មាស និង​ពណ៌​ខ្មៅ ហើយ​មាន​តម្លៃ ២២៩ដុល្លារ៕

ដោយ៖ វិទូ