SAMSUNG ចង់​ផ្តួល iPad Pro គ្រោង​ចេញ​ថេបប្លែត​​ធុន​ធ្ងន់​នៅ​ MWC 2018

  • 2018-02-20 06:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​នៃ​ត្រកូល​ថេបប្លែត​សេរ៊ី​ថ្មី​ពី​ក្រុមហ៊ុន SAMSUNG បាន​​លេច​ឡើង​ជាមួយ​កំណែ​លេខ​ម៉ាស៊ីន SM-T835 ជឿជាក់​មាន​ឈ្មោះ Tab S4 ត​ពី​ជំនាន់​ឆ្នាំ​ទៅ S3 នៃ​កំណែ​លេខ SM-T820/T825។​

ប្រភព​ពី GFXBench ត្រកូល​ថេបប្លែត​ធុន​ធ្ងន់​​ដើម្បី​យក​មក​​ប្រជែង​ iPad Pro 10.5 នឹង​បំពាក់​នូវ​អេក្រង់ ១០.៥ អ៊ីញ កម្រិត ២ ៥៦០ x ១ ៦០០ ភីកសែល បន្សំ​អង្គ​គណនា Octa-Core ល្បឿន 2.3GHz និង GPU Adreno 540 អម​ឈីប​កម្លាំង​ខ្លាំង Snapdragon 835 SoC។​

ប្រើ RAM 4GB, ROM 64GB មាន​កាមេរ៉ា​ក្រោយ 12MP និង​ខាង​មុខ 7MP អាច​ថត​វីដេអូ​កម្រិត Full HD និង​រត់​លើ Android 8.0 Oreo។ ថ្វី​បើ​ពុំ​ទាន់​បង្ហើប​ចេញ​នៅ​តម្លៃ​និង​ថ្ងៃ​ដាក់​បង្ហាញ តែ​គេ​ហ៊ាន​សន្មត​ក៏​មិន​ខុស​ពី Tab S3 ដោយ​ម៉ូឌែល​នេះ​នឹង​លេច​មុខ​នូវ​ពិព័រណ៍ MWC 2018 នា​ចុង​ខែ​កុម្ភៈ​ជាក់​ជា​ពុំខាន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា