ជំនាញ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ទូរគមនាគមន៍​ ៣ ឆ្នាំ​ទៀត​​ដឹង​តែ​ត្រូវ​ប៉ាន់​

  • 2018-02-20 03:57:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រៀន​ជំនាញ​ទូរគមនាគមន៍ ហាក់​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក្រោយ​ពេល​គ្រឹះស្ថាន​សិក្សា មួយ​ចំនួន​បាន​បើក​បង្រៀន​ជំនាញ ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ទូរគមនាគមន៍។ ហើយ​មាន​សន្ទះ​នៃ​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​សិស្ស និស្សិត ជា​ច្រើន​ដែល​ចង់​ចាប់​យក​ជំនាញ​មួយ​នេះ។

លោក ឆុន វាសនា អនុ​ប្រធាន​ទទួល​បន្ទុក​ផ្នែក ICT នៅ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់ Sabay ថា​នៅ​ពេល​ខាង​មុខ​អ្នក​រៀន​ជំនាញ​នេះ​នឹង​មាន​ឱកាស​ការ​ងារ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​មួយ​នេះ ៖

ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា អ្នក​រៀន​ជំនាញ​នេះ​អាច​ក្លាយ​ទៅ​ជា​អ្នក គ្រប់គ្រង​ប្រ​ព័ន្ធ​ System មាន​ជំនាញ​ត​បណ្ដាញ Fiber Optics ដែល​ធ្វើ​ឲ្យ​បណ្ដាញ Netwok  និង​​ប្រព័ន្ធ​អ៊ីនធឺណិត​​ទាំង​អស់​ ដំណើរ​ការ​បាន​ប្រកប​ដោយ​មាន​សុវត្ថិភាព​ខ្ពស់ ។

លោក​បន្តថា​ក្រោយ​ពេល បញ្ចប់​ការ​សិក្សា នឹងក្លាយ​ជា​​អ្នក​ធ្វើ​ការ​លើ​សេវាកម្ម​ពាណិជ្ជកម្ម​អនឡាញ​​​ដូចជា ការ​បង្កើត​វិប​សាយ​លក់​ទំនិញ​អនឡាញ​គ្រប់គ្រង​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ ដែល​កម្ពុជា​កំពុង​វិវត្តន៍​ខ្លួន ទៅ​រក​ការ​​បង្កើត​​​វិបសាយ​លក់​ទំនិញ​អនឡាញ ។

ជាក់​ស្ដែង​វិបសាយ​លក់​ទំនិញ​អនឡាញ ធំៗ​ក្នុង​តំបន់​កំពុង​ជ្រៀត​ចូល​ទីផ្សារ​នៃ​​ប្រព័ន្ធ​ឌីជីថល​ក្រុង​ស្រុក ។ លើស​ពី​នេះ នឹង​យល់​ដឹង​ច្បាស់​ពី​របៀប​ក្នុង​ការ​​គ្រប់គ្រង​​អាជីវកម្ម​អនឡាញ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ធំៗ​​ក្នុង​ស្រុក​ផ្សេង​ទៀត​បាន​ដោយ​ជោគជ័យ។

ជាក់​ស្ដែង​នៅ​ឆ្នាំ ២០២១ ឬឆ្នាំ ២០២២ គម្រោង​​ការ​បង្ហោះ​ផ្កាយ​រណប របស់​កម្ពុជា​នឹង​​ចេញ​រូប​រាង​ឡើង​ក្រោយ​ពី​ជំនួប​មិត្ត​ភាព រវាង​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក លី ខឺឈាង នាយករដ្ឋមន្ត្រី​ចិន ក្រោម​កិច្ច​សហការ​រវាង​ក្រុម​​ហ៊ុន​រ៉ូយ៉ាល់​គ្រប​ដែល​មាន​លោក​ឧកញ៉ា គិត ម៉េង និង​ភាគី​ចិន លោក យឺន លីម៉េង ជា​ប្រធាន​សាជីវកម្ម​អាជីវកម្ម​មហា​កំពែង​ចិន។

នេះ​គឺជា​ឱកាស​មួយ​ដែល​កម្ពុជា​ត្រូវ​តែ​ពង្រីក​ចំណេះ​ដឹង​ផ្នែក​នេះ​ដើម្បី​ត្រៀម​ខ្លួន​ចាប់​យក​ការ​ងារ​នេះ​ដែល​ទទួល​បាន​មុខ​តំណែង​ធំ និង​ប្រាក់​ខែ​ខ្ពស់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី