កំណត់ត្រា​អន់​បំផុត​១​របស់ Messi ក្នុង​ការ​ជួប​ Chelsea កន្លង​មក

  • 2018-02-20 03:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ជើង​ស៊ុត Lionel Messi មាន​កំណត់ត្រា​មិន​ល្អ​​មួយ​រាល់​ពេល​ជួប Chelsea ពោល​គេ​មិន​ដែល​ទាត់​បំប៉ោង​សំណាញ់​ក្រុម​ក្នុង​ទីក្រុង​ឡុងដ៏​មួយ​នេះ​ឡើយ ក្នុង​ជំនួប​៨​ដង​ចុងក្រោយ។

រាត្រី​​នេះ​​ម៉ោង​២:៤៥​នាទី កីឡាករ​អាហ្សង់ទីន​នឹង​ត្រូវ​តទល់​ជាមួយ​តោខៀវ​ជា​លើក​ទី​៩​ក្នុង​អាជីព និង​ស្វែង​រក​គ្រាប់​ដំបូង​ជាមួយ​ក្រុម​ខ្លាំង​នៅ​អង់គ្លេស​មួយ​នេះ។ ក្នុង​ការ​ជួប Chelsea ៨​ដង​ចុងក្រោយ​ចន្លោះ​ពី​ឆ្នាំ​២០០៦-២០១២ ម្ចាស់​ពាន Ballon d'Or ៥​សម័យ​លេង​បាន​៦៥៥​នាទី ស៊ុត​បាន​២៩​ជើង តែ​រក​មួយ​គ្រាប់​គ្មាន។

ចាំ​បាន​​ថា កាល​ពី​ឆ្នាំ​២០១២ ជើង​ទី​២​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Messi មាន​ឱកាស​អាច​រក​គ្រាប់​បាល់​ជាមួយ Chelsea បាន​បាត់​ទៅ​ហើយ ដោយ​ពេល​នោះ​ទទួល​បាន​ប៉េណាល់ទី​មួយ​ជើង​ តែ​​ភ្លាត់​ឱកាស​​ធ្វើ​មិន​បាន​ល្អ​ទាត់​ប៉ះ​បង្គោល​ទី​ទៅវិញ។ ដូច្នេះ​សម្រាប់​ឆ្នាំ​២០១៨​នេះ​ជា​ឱកាស​ថ្មី​សម្រាប់ Messi ក្នុង​ការ​​បង្កើត​គ្រាប់​បាល់​ជាមួយ Chelsea ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ