ទិញរ៉ូបតម្លៃត្រឹម ១០ដុល្លារ សម្រាប់ថតរូបមង្គលការ លទ្ធផលគួរឲ្យភ្ញាក់ផ្អើល
- 2018-02-20 07:54:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញរ៉ូបតម្លៃត្រឹម ១០ដុល្លារ សម្រាប់ថតរូបមង្គលការ លទ្ធផលគួរឲ្យភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
អ្នកថតរូបម្នាក់អះអាងថា រូបថតដ៏អស្ចារ្យខាងក្រោមនេះ គឺជាភស្តុតាងបញ្ជាក់ថា អ្នកមិនចាំបាច់មានរ៉ូបថ្លៃទើបអាចថតរូបបានស្អាតនោះទេ។
លោក Keow Wee Loong រស់នៅប្រទេសម៉ាឡេស៊ី បានថតរូបទាំងនេះឡើង បន្ទាប់ពីមិត្តភ័ក្ដិរបស់លោកចំអកថា លោកមិនអាចថតរូបរៀបការបានស្អាតទេ ប្រសិនបើគ្មានរ៉ូបថ្លៃៗ ដែលច្នៃម៉ូតដោយអ្នកជំនាញ។
ភ្លាមៗនោះ លោក Keow ក៏បានដឹកដៃប្រពន្ធទៅហាងទំនិញមួយកន្លែង ស្ថិតក្នុងទីក្រុង Kuala Lumpur និងបានទិញរ៉ូប ២ ដែលមានតម្លៃសរុបត្រឹម ២០ដុល្លារប៉ុណ្ណោះ។ ក្រោយមក នៅយប់នោះ ពួកគេបានចេញដំណើរទៅតំបន់ភ្នំ Cameron ក្នុងរដ្ឋ Pahang ដើម្បីថតរូបរៀបការរបស់ខ្លួននៅពេលព្រឹក។
“ខ្ញុំត្រូវបានបំផុសគំនិតមួយថា សូម្បីតែរ៉ូបដែលមានតម្លៃថោក ក៏អាចយកមកថតរូបរៀបការបានស្អាតដែរ មិនចាំបាច់តែរ៉ូបថ្លៃៗនោះទេ” លោក Keow បាននិយាយ៕
ចង់ដឹងថា រូបថតរៀបការរបស់ពួកគេមានភាពអស្ចារ្យយ៉ាងណា សូមទស្សនាដូចខាងក្រោម ៖
ចុចអាន ៖
អ្នកភូមិចាប់បានពស់ថ្លាន់ប្រវែង ៥ម៉ែត្រ ស្មានតែប្រគល់ឲ្យសួនសត្វ មានអីបែរជានាំគ្នា...
ចូលចិត្តថត Live លក់គ្រឿងអលង្ការពេក ត្រូវចោរបាញ់ប្លន់យកអស់ជាង៤ម៉ឺនដុល្លារ
កូនប្រុសបញ្ចុះសពឪពុក ជាមួយលុយជាង ៧ ពាន់ដុល្លារ ក្រោមហេតុផលរំជួលចិត្តមួយ