តារាថៃ​ ៥​គូ ស្រឡាញ់គ្នា​ស្ទើរលេប​ ទោះ​គ្រូទាយថា​មិនមែន​គូ ក៏​មិនខ្វល់

  • 2018-02-20 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់​កើត​មក​រមែង​មាន​គូ​រៀង​ៗ​ខ្លួន​ ទោះ​បី​ពេល​ខ្លះ​មាន​គ្រូទាយ​ថា​ ពួកគេ​មិន​អាច​នៅ​ជាមួយ​គ្នា​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​ស្នេហ៍​ពិត​ ទោះ​មាន​អ្វី​មក​បំបែក​ក៏​មិន​អាច​បែក​គ្នា​បាន​ដែរ។

ជាក់ស្ដែង​ដូច​តារា​ប្រុស​ស្រី​ ៥គូ​ខាង​ក្រោម​ ត្រូវ​គ្រូទាយ​ ទាយ​ថា​ពួកគេ​មិន​មែន​ជាគូ​នឹង​គ្នា​ ហើយ​ក៏​មិន​អាច​នៅ​ជាមួយ​គ្នា​បាន​ដែរ។ ផ្ទុយ​ពី​ការ​ទស្សន៍ទាយ​ គូស្នេហ៍​តារា​ទាំង​នោះ​កាន់​តែ​ល្អូកល្អិន​នឹង​គ្នា​ ហើយ​មាន​គូ​ខ្លះ​ឈាន​ដល់​ថ្ងៃ​រៀប​ការ​ និង​មាន​កូន​រស់​នៅ​ជាមួយ​គ្នាយ៉ាង​សុខដុម​ទៀត​ផង។

១. Phoori Hiranyapruk និង​ Ann Alicha

គ្រូទាយ​បាន​និយាយ​ថា​ ពួកគេ​មិន​មែន​ជា​គូ​ពី​អតីត​នឹង​គ្នា​ទេ តាំង​ពី​ពួកគេ​មិន​ទាន់​រៀបការ​ម្ល៉េះ។ ប៉ុន្តែ​ពួកគេ​ក៏​ខ្វល់​នឹង​ការ​ទស្សន៍ទាយ​នោះ​ឡើយ​ បែរ​ជា​រឹត​តែ​ស្រឡាញ់​គ្នា​ ហើយ​រួម​រស់​ជាមួយ​គ្នា​យ៉ាង​មាន​ក្ដី​សុខ​អស់​រយៈ​ពេល​ជាង​ ១០​ឆ្នាំ​មក​ហើយ។

២. Brook Danupohn និង​ Kob Suvanant

មាន​គ្រូទាយ​ម្នាក់​ បាន​ទាយ​ថា​ ពួកគេ​អាច​ប្រេះឆា​នឹង​គ្នា​ ក្រោយ​ទាក់ទង​អស់​រយៈ​ពេល​ ៣​ឆ្នាំ។ ផ្ទុយ​ពី​អ្វី​ដែល​គ្រូទាយ​ម្នាក់​នោះ​បាន​ទាយ​ទាំង​ស្រុង​ ពោល​គឺ​ពេល​នេះ​ពួកគេ​នៅ​ជុំ​គ្នា​អស់​រយៈ​ពេល​ជាង​ ១១​ឆ្នាំ​ហើយ​ ថែម​ទាំង​មាន​កូន​ ២ទៀត។

៣. Dj Man និង Baitoey RSIAM

មាន​ហោរា​ម្នាក់​ ទាយ​ថា​គូស្នេហ៍​ទាំង​២ មិន​មែន​ជា​គូព្រេង​នឹង​គ្នា​ទេ ព្រោះ​គូ​ពិត​របស់​ Baitoey គឺ​ជា​អ្នក​ជំនួញ​ ប៉ុន្តែ​នាង​មិន​ខ្វល់​ ព្រោះ​តាំង​ពី​ទាក់ទង​គ្នា​មក​ស្នេហា​ពួកគេ​ហាក់​គ្មាន​អ្វី​ល្អក់កករ​ផង។

៤. Nadech Kugimiya និង​ Yaya Urassaya

មិន​ខុស​ពី​គូស្នេហ៍​មុនៗ​ទេ​ សម្រាប់​ Nadech និង​ Yaya ក៏​ត្រូវ​គ្រូទាយ​ប្រាប់​ថា​មិន​មែន​ជា​គូ​ពិត​ដែរ ប៉ុន្តែ​សាមី​ខ្លួន​ខាង​ប្រុស​មិន​ជឿ​សូម្បី​បន្តិច។ លោក​និយាយ​ថា​ អ្នក​ដែល​លោក​ជឿ​ មិន​មែន​ជា​គ្រូ​ទាយ​ ប៉ុន្តែ​ជា​ម្ដាយ​របស់​លោក​ទៅ​វិញ​ទេ។

៥. Alek Teeradetch និង​ Toey Jarinpohn

កាល​ពី​ចុង​ឆ្នាំ​ ២០១៧​ ព័ត៌មាន​ទាក់ទង​ស្នេហា​របស់​ Alek និង​ Toey បាន​កក្រើក​ពេញ​សិល្បៈ ហើយ​ភ្លាមៗ​នោះ​ដែរ​ក៏​ស្រាប់​តែ​មាន​គ្រូទាយ​ម្នាក់​ទាយ​ថា​ ពួកគេ​មិន​មែន​ជា​គូស្នេហ៍​ពិត​ពី​បុព្វេ​ទេ។ ទាក់ទង​នឹង​បញ្ហា​នេះ​ Alek និយាយ​ថា​ លោក​ជឿ​តែ​គ្រូទាយ​ ដែល​និយាយ​ពី​រឿង​ល្អៗ​ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី