អ្នកសុំទានសាច់ខ្ចីជនជាតិម៉ាឡេស៊ីម្នាក់ ធ្វើ​ឲ្យ​គ្រប់គ្នា​ផ្អើលពេញអ៊ីនធឺណិត

  • 2018-02-21 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​​ម្នាក់​ ដែល​ល្បី​ថា​ជា​ជន​អនាថា​ជនជាតិ​ម៉ាឡេស៊ី​បាន​ធ្វើ​ឲ្យ​បណ្ដាញ​អ៊ីនធឺណិត​ជ្រួល​ច្របល់​ពេញ​ទឹក​ពេញ​ដី​ ដោយសារ​សម្រស់​របស់​នាង​ស្រស់​ស្អាត​ពេក។

រូប​ថត​ជា​ច្រើន​សន្លឹក​របស់​ស្រី​ស្អាត​អ្នក​សុំទាន​រូប​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ ពិសេស​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ផ្ទាល់​កាល​ពី​ក្នុង​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​មុន។ ស្រប​ពេល​ដែល​គ្រប់​គ្នា​ផ្ចង់​អារម្មណ៍​ទៅ​លើ​នារី​ម្នាក់​នោះ​ ៦​ខែ​ក្រោយ​មក​ ពួក​គេ​ក៏​ជួប​រឿង​ភ្ញាក់​ផ្អើល​ជា​ថ្មី។

គ្រប់​គ្នា​ស្រាប់​តែ​ចាំ​ថា​នារី​អ្នក​សុំទាន​ម្នាក់​នោះ​ គឺ​ជា​តារា​សម្ដែង​ជន​ជាតិ​ម៉ាឡេស៊ី​អាយុ​ ៣០​ឆ្នាំ​ដែល​មាន​ឈ្មោះ​ថា​ Anzalna Nasir។

ទោះ​ជា​យ៉ាង​ណា​ ក៏​មិន​មាន​តម្រុយ​ណា​បញ្ជាក់​ថា​នេះ​ជា​កូដកម្ម​ ការពិសោធន៍​ ឫ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ ដើម្បី​ឲ្យ​មាន​ការ​គិត​គូរ​ពី​ជន​អនាថា​គ្មាន​ទី​ពឹង​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​អ្នក​គាំទ្រ​ពិតជា​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​នៅ​ពេល​ដឹង​ថា​ខ្លួន​ចាញ់​បោក​ការ​សម្ដែង​នោះ។

មួយ​វិញ​ទៀត​ ឃើញ​តែ​សម្រស់​ក្មេង​ស្រស់​ស្អាត​បែប​នេះ​មែន​ ប៉ុន្តែ​តាម​ពិត​ Anzalna បាន​រៀប​ការ​រួច​ហើយ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦។ ក្រៅ​ពី​ជា​តារា​សម្ដែង​ នាង​ក៏​ជា​តារា​ម៉ូដែល​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជា​ច្រើន​ដែរ៕

Anzalna និង​ស្វាមី

ប្រភព៖ Thecoverage   ប្រែ​សម្រួល៖ យី សុធារី