៧​ ចំណុច​សំខាន់​កើត​ឡើង​ក្នុង​ជំនួប Chelsea & Barca គ្រប់​គ្នា​មិន​ដឹង

  • 2018-02-21 02:56:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ជំនួប​ដ៏​ជក់ចិត្ត​កាល​ពី​យប់មិញរវាង​ Chelsea និង Barcelona ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ UCL​ដោយ​បញ្ចប់​លទ្ធផល ១-១ ក្នុង​កីឡដ្ឋាន Stamford Bridge ​នា​ទីក្រុង​ឡុងដ៏។ អរគុណ​ដល់​គ្រាប់​បាល់​របស់  Willian និង Messi ដែល​បាន​ជួយ​ក្រុម​ខ្លួន​​ទទួល​បាន​លទ្ធផល​ល្អ​គួរ​សម​​ក្នុង​ជំនួប​ដំបូង។ យ៉ាងណា​ ក្នុង​ការ​ប្រកួត​នេះ​មាន​​រឿង​ពិសេស​ៗ​មួយ​ចំនួន​កើត​ឡើង ដែល​អ្នក​ទស្សនា​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​អស់។ តោះ​! មើល​ទាំង​អស់​គ្នា​មាន​អ្វី​ខ្លះ?

១.​ តោ​ខៀវ​​បន្ត​កំណត់​ត្រា​មិន​​ចាញ់​ ពេល​ជួប Barca

៨​ប្រកួត​ចុងក្រោយ បូក​រួម​ទាំង​ការ​ប្រកួត​យប់មិញ​រាល់​ប៉ះ​ក្រុម​អ្នក​មាន​បុណ្យ​នៅ Champions League ក្លឹប​ Chelsea មិន​ទាន់​ស្គាល់​ពាក្យ​បរាជ័យ​ឡើយ គឺ​ ឈ្នះ​២ ស្មើ​៦។

២. ជោគជ័យ​ក្រៅ​ដី​របស់ Barca

គ្រប់ពេល​ប្រកួត​ក្រៅ​ដី​របស់ Barcelona ក្នុង Champions League រដូវ​កាល​នេះ​ ពួក​គេ​​មិន​ដែល​ចាញ់​ម្ដង​ណា​ឡើយ។

៣. Messi បំបែក​កំណត់ត្រា​ខ្លួន​ឯង​រក​គ្រាប់​បាល់​ជាមួយ​ Chelsea

បន្ទាប់​ពី​ជួប Chelsea ជា​លើក​ទី​៩​ក្នុង​អាជីព ទីបំផុត​កីឡាករ​អាហ្សង់ទីន Messi​ រក​ឃើញ​គ្រាប់​ដំបូង​ទល់​នឹង​ក្រុម​អង់គ្លេស​មួយ​នេះ​ហើយ ក្រោយ​ចំណាយ​ពេល​លេង​ជាង​៧០០​នាទី។

៤. បញ្ហា​គ្រាប់​បាល់​របស់ Suarez

គិត​ទល់​ពេល​នេះ​​អស់​រយៈពេល​៨៨១​នាទី​ហើយ​ ក្នុង Champions League ខ្សែ​ប្រយុទ្ធ Luis Suarez មិន​ទាន់​រក​បាន​មួយ​គ្រាប់​ទេ ខណៈ​រដូវ​កាល​នេះ​រក​គ្មាន​បាន​មួយ​គ្រាប់។ គ្រាប់​បាល់​ចុងក្រោយ​របស់​កីឡាករ​អ៊ុយរុយហ្គាយ​នេះ​ធ្វើ​បាន​នៅ UCL គឺ​ពេល​ប៉ះ PSG ខែ មីនា ឆ្នាំ ២០១៧។

៥.​ ស្បែកជើង​ Messi

ចាប់​អារម្មណ៍​ទេ កាល​ពី​យប់​មិញ Messi ពាក់​ស្បែកជើង​មួយ​គូ​ដែល​មាន​ឈ្មោះ​ប្រពន្ធ  Antonella នៅ​ខាង​ឆ្វេង និង​​ឈ្មោះ​កូន​ប្រុស​ទាំង​ពីរ​​នៅ​ខាង​ស្ដាំ។

៦.​ ជម្រើស​១១​នាក់ Chelsea យប់​មិញ​គ្មាន​ជនជាតិ​អង់គ្លេស​មួយ

នៅ​ថ្ងៃ​ Boxing Day ឆ្នាំ​១៩៩៩ Chelsea ជា​ក្រុម​ដំបូង​ក្នុង​លីគ​កំពូល​អង់គ្លេស​ ដែល​​លេង​គ្មាន​កីឡាករ​អង់គ្លេស​ចូលរួម។ យប់​មិញ​ក៏​ដូច​គ្នា​ ជម្រើស​១១​របស់​លោក Conte គ្មាន​កីឡាករ​អង់គ្លេស​ម្នាក់​ទេ។

៧. Ancelotti, Beckham និងMartinez 

ដោយ​សារ​ Cheslea ប៉ះ Barcelona ជា​ជំនួប​ដ៏​ពិសេស បាន​ទាក់ទាញ​អ្នក​ចាត់​ការ​ល្បី​​ដែល​ជា​អតីត​​អ្នក​ដឹក​នាំ​តោខៀវ​លោក Carlo Ancelotti  អ្នក​ចាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក Roberto Martinez និង​​ប្រុស​ស្អាត Beckham មក​ទស្សនា៕ ​ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ