ព្រំ សំណាង ប្រាប់ហេតុផលប៉ុន្មានប្រកួតចុងក្រោយនេះធ្វើបានល្អខ្លាំង
- 2018-02-21 07:04:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រំ សំណាង ប្រាប់ហេតុផលប៉ុន្មានប្រកួតចុងក្រោយនេះធ្វើបានល្អខ្លាំង
ចន្លោះមិនឃើញ
អ្នកប្រដាល់មកពីឆត្រយោង ៩១១ ព្រំ សំណាង ប្រាប់ហេតុផលមួយចំនួន ដែលធ្វើឲ្យរូបគេប្រកួតបានល្អយកឈ្នះដៃផ្ដួលៗនាប៉ុន្មានប្រកួតចុងក្រោយនេះ គឺដោយសារមុខមាត់ក្រុមគ្រួសារ និងគ្រូបង្វឹកផ្ទាល់តែម្ដង។
ព្រំ សំណាង បានឲ្យដឹងថា ជិត១០ប្រកួតចុងក្រោយនេះ ភាគច្រើនឈ្នះ និងផ្ដួលដៃគូឲ្យសន្លប់ទៀតផង លទ្ធផលល្អទាំងនេះគឺបានដោយសាររូបគេផ្លាស់ប្ដូរទម្លាប់មិនល្អមួយចំនួន គឺពីមុនមកមិនសូវស្ដាប់ដំបូន្មានគ្រូ និងដើរលេងច្រើនមិនសូវហ្វឹកហាត់បានដិតដល់នោះឡើយ។
ម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោកលើកទី១ ខាងលើបន្តថា នៅពេលដែលប្រកួតចាញ់ម្ដងៗ បើលើមុខគ្រូ(ហង់ សឺន)វិញ គឺហាក់ពិបាកចិត្តព្រោះកូនសិស្សវ៉ៃចាញ់ ហេតុផលនេះហើយដែលធ្វើឲ្យខ្លួនអាណិតគ្រូជាខ្លាំង។ កត្តាមួយទៀតនោះ គឺក្រុមគ្រួសារបងប្អូននៅឯខេត្តកំពុងស្ពឺ ដែលតែងតែលើកទឹកចិត្តឲ្យខំប្រឹងប្រកួត និងចាំទស្សនាជានិច្ចរាល់ការប្រកួត ណាមួយសិស្សច្បង ឡៅ ស៊ីណាត់ ក៏ប្រាប់ឲ្យខំប្រឹងប្រកួតដើម្បីមុខមាត់។ ដូច្នេះហើយ បានជាអ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺម្នាក់នេះ ខំប្រឹងហ្វឹកហាត់ឡើងវិញ និងព្យាយាមប្រកួតដើម្បីមុខមាត់ខ្លួនឯង ក្លឹប មុខមាត់គ្រូ និងក្រុមគ្រួសារផងដែរ។
ព្រំ សំណាង ជាអ្នកប្រដាល់មកពីក្លឹបប្រដាល់ឆត្រយោង ៩១១ ប្រឡូកក្នុងវិស័យប្រដាល់នេះជាយូរណាស់មកហើយ គេក៏ធ្លាប់ប្រកួតជាមួយជើងខ្លាំង វ៉ន វីវ៉ា ទៀតផងពីមុនមក។ ប្រកួតចុងក្រោយរបស់គេផ្ដួលថៃឲ្យសន្លប់នៅសង្វៀន TV5៕