SHINee រៀបឆាក​យ៉ាងពិសេសបំភ្លេចមិនបានសម្រាប់ Jonghyun (វីដេអូ)

  • 2018-02-21 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​តារា​ចម្រៀង​ Jonghyun បាន​ទទួល​មរណភាព​ទៅ​ ពេល​នេះ​ក្រុម​ SHINee ​វិល​មក​សាជាថ្មី​ហើយ​ដោយ​បាន​អង្រួន​បេះ​ដូង​អ្នក​គាំទ្រ​គ្រប់​គ្នា​ ក្នុង​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​នៅ​ប្រទេស​ជប៉ុន។

កន្លង​ទៅ​ថ្មីៗ​នេះ​ ក្រុម​ចម្រៀង​ SHINee បាន​សម្ដែង​ក្នុង​ការ​ប្រគំតន្ត្រី​របស់​ក្រុម​នៅ​ក្នុង​ទីក្រុង​ Osaka ហើយ​វា​ក៏​ជា​លើក​ទី​១​ដែរ​ ក្រោយ​ Jonghyun បាន​ទទួល​មរណភាព​ទៅ។ ទោះ​បី​ជា​បាត់​បង់​សមាជិក​ម្នាក់​ក្ដី​ ប៉ុន្តែ​សម្រាប់​ SHINee នៅ​តែ​រក្សា​កន្លែង​របស់​ Jonghyun ជានិច្ច។

តួ​យ៉ាង​អំឡុង​ពេល​ប្រគំតន្ត្រី​ ក្រុម​ការងារបាន​រៀប​ចំ​មេក្រូ​ ១​ ដាក់​ចំ​កណ្ដាល​ ដោយ​មាន​ផ្កា​កុលាប​១ទង​ ជា​តំណាង​ Jonghyun។ នេះ​បញ្ជាក់​ថា សម្រាប់​ SHINee តារា​ចម្រៀង​ Jonghyun នៅតែ​ជា​ផ្នែក​១របស់​ក្រុម​ជារៀងរហូត។

យ៉ាងណា​មិញ​ អំឡុង​ពេល​សម្ដែង​នោះ​ដែរ​ សមាជិក​ទាំង​អស់​មាន​ Onew, Minho, Key និង​ Taeminបាន​និយាយ​ទៅ​កាន់​វិញ្ញានក្ខ័ន្ធ Jonghyun ជាមួយ​អារម្មណ៍​អួល​ណែន​ លាយឡំ​នឹង​ទឹកភ្នែក​ ដោយ​សុទ្ធ​តែ​បញ្ជាក់​ថា​ ពួកគេ​ខំ​ប្រឹង​សម្ដែង​អស់​ពី​សមត្ថភាព​ដើម្បី​លោក។ ពួកគេ​មិន​ដែល​ភ្លេច​ Jonghyun ឡើយ ហើយ​លោក​នៅ​តែ​ជា​សមាជិក​ជាទី​ស្រឡាញ់​របស់​ SHINee ជា​ដរាប៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី