មក​ស្គាល់​តួ​ស្រី​ឥណ្ឌា​ម្នាក់ កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ឈ្លក់​វង្វេង​នឹង​សម្រស់​​!

  • 2018-02-21 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Priya Prakash Varrier គឺ​ជា​តារា​ស្រី​វ័យ​ក្មេង​​ប្រចាំ​បូលីវូដ​ម្នាក់​ ដែល​កំពុង​តែ​ល្បី​ខ្លាំង​ទូទាំង​ពិភពលោក បន្ទាប់​ពី​នាង​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ក្នុង​វីដេអូ​ចម្រៀង​បទ Manikya Malaraya Poovi ជា​បទ​ចម្រៀង​ពី​ក្នុង​ភាពយន្ត "Oru Adaar Love” ដែល​នឹង​ចាប់​ដាក់​បញ្ចាំង​ឆាប់​ៗ​នេះ។

វីដេអូ​ចម្រៀង​ ដែល​ធ្វើ​ឲ្យ​នាង​ល្បី​នោះ បាន​បញ្ចេញ​តាំង​ពី​ដើម​ខែ​កុម្ភៈ​មក​ម្ល៉េះ ហើយ​មក​ដល់​ពេល​នេះ​នាង​នៅ​តែ​ល្បី​ខ្លាំង។

វីដេអូ​ដែល​ធ្វើ​ឲ្យ​នាង​ល្បី៖

នៅ​ក្នុង​ឈុត​ឆាក​វីដេអូ​ចម្រៀង​នេះ Priya សម្ដែង​ជា​តួ​អង្គ​សិស្ស​រៀន​នៅ​ថ្នាក់​វិទ្យាល័យ ហើយ​នាង​ក៏​បាន​ជួប​ជាមួយ​នឹង​សិស្ស​ប្រុស​វ័យ​ក្មេង​ម្នាក់ ហើយ​ពួក​គេ​ក៏​ចាប់​ផ្ដើម​ឌឺដង​គ្នា​ដោយ​ប្រើ​កាយ​វិការ​ទឹក​មុខ​។

ក្នុង​រយៈ​ពេល​មិន​យូរ​ប៉ុន្មាន​វីដេអូ​ចម្រៀង​នេះ ក៏​មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​រាប់​លាន​ដង ធ្វើ​ឲ្យ​ Priya ជា​តារា​ល្បី​ម្នាក់​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក ដោយ​នាង​បង្ហាញ​ខ្លួន​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម​ទាំង​អស់​។​

តោះ! អីចឹង​មក​មើល​សម្រស់​នាង​បន្តិច​ទៅ​មើល តើ​នាង​ស្អាត​កម្រិត​ណា?

ប្រភព៖ timesofindia   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម