១០ រឿង​រ៉ាវ​ពី​ជីវិត​ពិតៗ ស្ថាបនិក​ពុម្ព​អក្សរ​អា​ក្បាល​ធំ

  • 2018-02-22 03:30:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​អាច​ស្គាល់​លោក​នៅ​ សំណាង​ហៅ​អាក្បាល​ធំ ដោយសារ​ស្នាដៃ​បង្កើត​ពុម្ព​អក្សរ​អាក្បាល​ធំ​។ មាន​រឿង​ជា​ច្រើន​ទៀត ដែល​មនុស្ស​ជុំវិញ​ជាច្រើន​មិន​បាន​ដឹង​ពី​ជីវិត​ក្រោយ​ឆាក​របស់​លោក។

-សំណាង បាន​បញ្ចប់​ថ្នាក់​ទុតិយភូមិ​ (បាក់ឌុប​) តាំង​ពី​ឆ្នាំ ២០១០ តែ​មក​ទល់​ពេល​នេះ​លោក​មិន​ទាន់​មាន​លទ្ធភាព​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​ទេ។

-សំណាង​កើត​នៅ​ទីក្រុង​ភ្នំពេញ តែ​និយាយ​ពី​ទី​លំនៅ​បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជួល​គេ​ប៉ុណ្ណោះ។

-សំណាង​ចេះ​ប្រើ​កុំព្យូទ័រ​ដំបូង កាល​រៀន​នៅ​ថ្នាក់​ទី១២។

-មុខ​វិទ្យា​ដែល​សំណាង​ចូលចិត្ត​បំផុត​នៅ​វិទ្យាល័យ​គឺ​ផ្នែក​វិទ្យាសាស្ត្រ​និង​កុំព្យូទ័រ។

-ឈ្មោះ​ពុម្ព​អា​ក្បាល​ធំ ការ​ពិត​ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ឪពុក​ម្តាយ​ហៅ​លោក​តាំង​ពី​ក្មេង។

-ក្នុង​ចំណោម​បង​ប្អូន ៣ នាក់ (ស្រី​ពីរ​នាក់) មាន​តែ​សំណាង​ដែល​កំពុង​ធ្វើការ​ផ្នែក​រចនា​ពុម្ព​អក្សរ​។

-សំណាង ចេះ​បង្កើត​ពុម្ព​អក្សរ​អា​ក្បាល​ធំ​តាំង​ពី​ឆ្នាំ ២០១០ ដោយ​មិន​ឆ្លង​កាត់​សាលា​បណ្ដុះបណ្ដាល រហូត​ដល់​ពេល​នេះ​បង្កើត​បាន​ជាង ៤៧ ពុម្ព​អក្សរ។

-ការងារ​ដំបូង​ក្នុង​ជីវិត​របស់​សំណាង គឺ​ជា​អ្នក​ឌីហ្សាញ​នៅ​ក្រុមហ៊ុន​ក្រាហ្វិក​មួយ មុន​ធ្វើការ​ជា​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ។

-ក្រៅ​ពី​ការងារ​រចនា​ពុម្ព​អក្សរ សំណាង​ធ្លាប់​ផ្លាស់ប្ដូរ​អាជីព​ការងារ​ជា​បន្ត​បន្ទាប់ ជា​អ្នក​ក្រាហ្វិក​ឌីហ្សាញ អ្នក​លក់​ខោអាវ​ចល័ត អ្នក​លក់​កាហ្វេ និង​បច្ចុប្បន្ន​អ្នក​រត់​កង់​បី។

-គោលដៅ​ថ្ងៃ​អនាគត​ សំណាង​ចង់​បង្កើត​ឲ្យ​បាន ១០០ ពុម្ព​អក្សរ​តាម​លទ្ធភាព​អាច​ទៅ​រួច។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ

អានអត្ថបទ

អត្ថបទ៖ ប៊ុណ្ណារ៉ា