បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​វិស្វករ IT បង្រៀន​​​ផ្ទាល់​ដោយ​​អ្នក​ជំនាញ​ជនជាតិ​ជប៉ុន

  • 2018-02-21 02:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យា​ស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT)បាន​រួម​សហការ​ជា​មួយ​មូលនិធិ Cambodia International Education Support Foundation ហៅកាត់ (CIESF) បាន​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​គ្រូ​បង្គោល​វិស្វករ​ផ្នែក​ព័ត៌មានវិទ្យា ដោយ​មិន​គិត​ថ្លៃ ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) និង​ទី​ភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ។

វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​ឈ្មោះ​ថា Fundamental IT Engineer Examination (FE) ដែល​ជា​កម្មវិធី​កម្រិត ២ នៅ​ក្នុង​កម្មវិធី​ត្រៀម​ប្រលង​សញ្ញាប័ត្រវិស្វករ ដែល​មាន​ឈ្មោះថា Information Technology Engineers Examination ( ITEE ) គឺ​ជា​កម្មវិធី​ប្រឡង​យក​សញ្ញាប័ត្រវិស្វករ​ផ្នែក​ព័ត៌មាន​វិទ្យា ថ្នាក់​ជាតិ​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​ជប៉ុន ដែល​គ្រប់គ្រង​ដោយ​ទី​ភ្នាក់​ងារ​លើក​កម្ពស់​បច្ចេកវិទ្យា​ព័ត៌មាន​(IPA- Information-Technology Promotion Agency) ។

កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បី​អភិវឌ្ឍ​វិស្វករ​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដោយ​រដ្ឋាភិបាល​ជប៉ុន។ ជា​ពិសេស​ក្រុមហ៊ុន​ឯកជន​របស់​ជប៉ុន​ដែល​កំពុង​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ស្វែង​រក​បុគ្គលិក​ដែល​ទទួល​មាន​វិញ្ញាបនបត្រ​នេះ​ផង​ដែរ។

អ្នក​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​មិន​ត្រឹម​តែ​មាន​ឱកាស​ប្រលង​សញ្ញាប័ត្រវិស្វករ ITEE ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​​​ក្លាយ​ជា​គ្រូបង្គោល​វិស្វករ​ផ្នែក​ព័ត៌មាន​វិទ្យា ដែរ​ទទួល​បាន​បទ​ពិសោធន៍​គ្រប់គ្រាន់​មាន​ឆន្ទៈ​ខ្ពស់ ដើម្បី​ចែក​រំលែក​ចំណេះដឹង​ដល់ មិត្ត​រួម​ការ​ងារ​នៅ​ក្នុង​ក្រសួង ឬ​ស្ថាប័ន​របស់​ខ្លួន។ វគ្គ​បណ្ដុះបណ្ដាល​នេះ​បង្រៀន​ដោយ​សាស្ត្រាចារ្យ​ជំនាញ​ជនជាតិ​ជប៉ុន។

ព័ត៌មាន​លំអិត​ដើម្បី​ធ្វើ​ការ​ចុះ​ឈ្មោះ ចុចទីនេះ

ទំនាក់​ទំនង​ទូរសព្ទ​លេខ៖ ០៩៨ ៧៩៩ ២៦៧ / ០១០ ៧៨៨ ៨១៦

ផុត​កំ​ណត់​ទទួល​ពាក្យ៖ ថ្ងៃ ១៥ មិនា ២០១៨

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានបន្ត៖

អត្ថបទ៖ ម៉េងងី