ប្លែកភ្នែក Rolls-Royce Cullinan បំពាក់​កន្លែង​អង្គុយ​ទស្សនា​ទេសភាព

  • 2018-02-22 23:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolls-Royce បាន​ផ្តល់​ឱកាស​ឲ្យ​បាន​ឃើញ​កន្លែង​​អង្គុយ​​ដ៏​ល្អ​បំផុត​​រថយន្ត​​ Cullinan មុន​ការ​​បង្ហាញ​ខ្លួន​ជា​ផ្លូវការ។ គ្រឿង​បំពាក់​ប្រណីត​ពិតៗ​​ដំបូង​ គឺ​កន្លែង​អង្គុយ​ទស្សនា​ទេសភាព​​​​ (Viewing Suite) របស់​រថយន្ត Rolls-Royce ​Cullinan។

កន្លែង​អង្គុយ​របស់​រថយន្ត Rolls-Royce ត្រូវ​បាន​រចនា និង​ផលិត​ឡើង​នៅ​រោង​ចក្រ​ក្នុង​ទីក្រុង​ Goodwood ហើយ​កន្លែង​អង្គុយ​នេះ​នឹង​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ​ ដោយ​គ្រាន់តែ​ចុច​លើ​ប៊ូតុង​មួយ​ប៉ុណ្ណោះ។​ ពូក​ចំនួន​ពីរ​ដែល​បែរ​ទៅ​ក្រោយ ធ្វើ​ពី​ស្បែក​​ប្រណីត​​មាន​លក្ខណៈ​ទំនើប​ ព្រម​ជាមួយ​នឹង​តុ​ដាក់​ស្រា​​ នឹង​បង្ហាញខ្លួន​សន្សឹមៗ​យ៉ាង​សមសួន​ចេញពី​ផ្នែក​ខាង​ក្រោយ​​របស់​រថយន្ត Cullinan។

អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​រថយន្ត Rolls-Royce លោក Torsten Müller-Ötvös បាន​ថ្លែងថា គំនិត​ការ​អភិវឌ្ឍ​រថយន្ត Cullinan ​ផ្ដោត​លើ​ការ​ផ្ដល់​រថយន្ត​ប្រណីត​ពិតៗ​ ដល់​អតិថិជន​​តាម​រយៈ​គ្រឿង​បំពាក់​​ដ៏​គួរ​​ឲ្យ​រំភើប។​ សម្រស់​កន្លែង​អង្គុយ​គយ​គន់​ទេសភាព​របស់​រថយន្ត Cullinan ដែល​ដំណើរការ​ដោយ​ពុំ​បាច់​ប្រឹង​ ផលិត​ឡើង​ដោយ​ការ​ផ្ចិត​ផ្ចង់​​ពី​ស្បែក​ ស៊ីគ្នា​នឹង​ផ្ទៃ​ខាង​ក្នុង​របស់​រថយន្ត​ Cullinan ។

ដំណើរការ​នេះ​ហាក់​បីដូចជា​ការ​នាំ​យក​​គ្រឿង​សង្ហារិម​ស្រស់​ស្អាត​​ទៅ​កាន់​ទីកន្លែង​ឆ្ងាយៗ​បំផុត ជាតឹក​តាង​បង្ហាញ​ពី​សមត្ថភាព​របស់​អ្នក​រចនា​ម៉ូត និង​សិប្បករ ផ្នែកច្នៃ​កុម្ម៉ង់​បែប​​ Bespoke នៅឯ​រោង​ចក្រ​រថយន្ត​ Rolls-Royce៕

ប្រភព៖ rolls-roycemotorcars   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី