មកហើយ! រឿង​ភាគ​ល្បី១ ចំណោម៨ មាន Toey សម្តែង ​បញ្ចាំង​សប្ដាហ៍​ក្រោយ​

  • 2018-02-22 10:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​និយម​តាម​ដាន​រឿង​ភាគ​ថៃ​ ច្បាស់​ជា​ធ្លាប់​ឮ​​ពី​ភាព​ល្បី​ល្បាញ​នៃ​រឿង​មនោសញ្ចេតនា​បែប​កំប្លែង "កាម​ទេព​ស្នេហ៍" ដែល​ជា​រឿង ១ ក្នុង​ចំណោម ៨ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បំផុត​នៅ​ថៃ​។ រឿងនេះ​សម្ដែង​ដោយ​តារា​ល្បីៗ​ប្រចាំ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៣ ថៃ គឺលោក​ Chatborirak Pakorn (Tim) ចាប់​ដៃគូ​ជាមួយ​តួឯក​ស្រី Toeyjarinporn (Hunsa) ដែល​កើត​ក្នុង​គ្រួសារ​អ្នក​ក្រ តែ​មាន​ចរិត​មិន​ធម្មតា ជា​ហេតុធ្វើ​ឲ្យនាង​មិន​មាន​សង្សារ។

ភាគ១ នៃរឿង​ "កាម​ទេព​ស្នេហ៍" នឹង​​ចាប់​បញ្ចាំង​នៅថ្ងៃ​ទី២៦ កុម្ភៈ ម៉ោង ៩-១០ យប់​ បន្ទាប់​ពី​រឿង "ហង្ស​បាក់​ស្លាប" រៀង​រាល់ថ្ងៃ​ចន្ទ-ពុធ លើ​ប៉ុស្តិ៍ PNN។

ដោយ​សារ​តែ​ទៅ​ចូលរួម​កម្មវិធី​របស់​ក្រុមហ៊ុន​តួឯក​ស្រី​ខាង​លើ​ធ្វើ​ការ ធ្វើ​ឲ្យ​តួឯក​ប្រុស​លោក Boypakorn សម្ដែង​ជា Tim ដែល​ជា​អ្នក​មាន​ស្ដុកស្ដម្ភ និង​ល្បី​ឈ្មោះ បាន​ជួប​បញ្ហា​ឈាន​ដល់​ការ​ប្ដឹង​ផ្ដល់ ហើយ​នេះក៏​ជា​ចំណុច​ផ្ដើម​ស្នេហ៍​នៃ​តួ​ទាំង ២ ផង​ដែរ។

រៀង​ឆ្ងល់​ហើយ​មែន​អត់? បើ​ឆ្ងល់​ កុំភ្លេច​ចាំ​ថ្ងៃទី២៦ តាម​ដាន​លើ​ប៉ុស្តិ៍ PNN!

ដោយ៖ វិទូ