តារាចម្រៀង Ed Sheeran ផ្ដើមឲ្យតម្រុយរឿងអាពាហ៍ពិពាហ៍
- 2018-02-22 13:52:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀង Ed Sheeran ផ្ដើមឲ្យតម្រុយរឿងអាពាហ៍ពិពាហ៍
ចន្លោះមិនឃើញ
តារាម្ចាស់បទ”Perfect” ផ្ដើមឲ្យតម្រុយពិធីអាពាហ៍ពិពាហ៍ ដោយគេកត់សំគាល់ថា តារារូបនេះតែងពាក់ចិញ្ចៀននៅម្រាមដៃខាងឆ្វេងទៅស្ទើរគ្រប់កម្មវិធី។
ជាក់ស្ដែង Ed Sheeran ត្រូវបានថតជាប់ដៃពាក់ចិញ្ចៀននៅក្នុងការសម្ដែងរបស់លោកនៅទីក្រុងឡុងដុង ហើយថ្មីៗនេះនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ BRITs ឆ្នាំ២០១៨ ក៏គេឃើញតារារូបនេះពាក់ចិញ្ចៀនដដែលនោះទៀត។
ទាក់ទងនឹងមន្ទិលសង្ស័យនេះ តារាចម្រៀង Ed Sheeranបានបកស្រាយប្រាប់សារព័ត៌មាន Sky Newsថា "វាជាចិញ្ចៀនភ្ជាប់ពាក្យរបស់ខ្ញុំ"។ រឹតតែច្បាស់ជាងនេះទៅទៀត ក្នុងកម្មវិធី BRITsនេះ គេឃើញកីឡាការិនីវាយកូនហ្គោលលើទឹកកក Cheery Seaborn នៅជាប់ជាមួយម្ចាស់បទ”Perfect” ហើយអ្នកទាំងពីរបានថើបអបអរ មុនពេល Ed Sheeran ឡើងលើឆាកទទួលពានរង្វាន់ Global Success Award។
ម្ចាស់បទ "Shap of You” Ed Sheeran បានប្រកាសថា លោកភ្ជាប់ពាក្យជាមួយកីឡាការិនី Cheery Seabornនៅលើ Instagramកាលពីខែមករានេះ។ ហើយតារាចម្រៀងរូបនេះក៏ធ្លាប់ប្រាប់ទៅអ្នកសារព័ត៌មានថា Cheery Seaborn គឺជាកម្លាំងជំរុញឲ្យបទចម្រៀង "Perfect” របស់លោកបានល្បីខ្លាំងដល់កំពូលផងដែរ៕