ណែនាំ​ឲ្យ​ស្គាល់​​!កាមេរ៉ា​ថត​មុខ ឃើញ​ក្រោយ​​របស់​លេង​ថ្មី​សម្រាប់ Vlogger

  • 2018-02-23 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GoPro មាន​ការ​ទទួល​ស្គាល់​ច្រើន​ តាមរយៈ​កាមេរ៉ា Hero ដោយ​ផលិត​វីដេអូ​បាន​ល្អ​ ងាយស្រួល​ថត​ ជា​កាមេរ៉ា​ប្រភេទ​សកម្មភាព​ (Action)។ Fusion ជា​កាមេរ៉ា​ជំនាន់​ថ្មី​របស់​ GoPro ដែល​អាច​ថតរូប​លក្ខណៈ​ VR ៣៦០ ដឺក្រេ​។ ដូច្នេះ​ អ្នក​អាច​ចាប់​យក​វីដេអូ​ បាន​គ្រប់​ជ្រុង​ជុំវិញ​អ្នក​។

ការ​រចនា​

GoPro Fusion មាន​ទំហំ​ធំ​ជាង​ កាមេរ៉ា​ Hero ដោយ​មាន​ Wide-angle Lens ពីរ​គ្រាប់​សង​ខាង​ ដើម្បី​ចាប់​យក​ទិដ្ឋភាព​ ៣៦០ ដឺក្រេ​។

កាមេរ៉ា​នេះ​មាន​រាង​ជ្រុង​ធំ​ តែ​មិន​ក្រាស់​ពេក​នោះ​ទេ​ ហើយ​តួ​កាមេរ៉ា​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ GoPro Hero 6 Black។ តែ​ មុខងារ​ការពារ​ជម្រាប​ទឹក​បាន​តែ​ ៥​ម៉ែត្រ​ប៉ុណ្ណោះ​ បើ​ប្រៀប​នឹង​ Hero 6 Black បាន​ដល់​ទៅ​ ១០ម៉ែត្រ​ (គ្មាន​ប្រអប់​)។

Lens ពីរ​គ្រាប់​របស់​ Fusion មិន​តម្រៀប​ស្មើ​គ្នា​នោះ​ទេ​ បើ​មើល​ពី​ចំហៀង​។ នេះ​មាន​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ Sensor ពីរ​ក្នុង​ការ​ផលិត​ជា​រូបភាព​តែ​មួយ​។ នេះ​ក៏​ជា​កត្តា​សំខាន់​ដែល​ជួយ​ឲ្យ GoPro ផលិត​វីដេអូ​បាន​ល្អ​ បើ​ប្រៀប​នឹង​កាមេរ៉ា​ VR មួយ​ចំនួន​ទៀត​។

កាមេរ៉ា​នេះ​មាន​អេក្រង់​ LCD តូច​សម្រាប់​មើល​ពី​ Settings របស់​កាមេរ៉ា​, ប៊ូតុង​ថត​ទំហំ​ធំ​ ដែល​អាច​បើក​ប្រព័ន្ធ​កាមេរ៉ា​ និង​ចាប់​យក​រូបភាព​ ព្រម​ទាំង​មាន​ប៊ូតុង​ Power ឬ​ Settings នៅ​គែម​។

អ្នក​ក៏​អាច​ប្រើ​សំឡេង​បញ្ជា​ក្នុង​ការ​ថតរូប​ផង​ដែរ​ ដោយ​និយាយ​ GoPro start recording ។ មុខងារ​បញ្ញា​ដោយ​សំឡេង​នេះ​ ដំណើរការ​ល្អ​ជាង​ Hero 6 Black។

Fusion អាច​ផលិត​វីដេអូ​កម្រិត​ ៥.២K, សាក​ថ្ម​តាម​ USB-C, រន្ធ​ប្ដូរ​ថ្ម​ និង មាន​រន្ធ​ MicroSD ពីរ​។ កាមេរ៉ា​នេះ​ត្រូវ​ការ​ MicroSD Cards ពីរ​ដើម្បី​ចាប់​យក​រូប​ពី​ Sensor នីមួយៗ​។ កាមេរ៉ា​នេះ​បាន​បំពាក់​នូវ​ Sensor ជាច្រើន​ ផ្ដល់​ភាព​ងាយស្រួល​ និង​ជួយ​ដល់​គុណភាព​រូបភាព​ ដូចជា​ GPS, Accelerometer, Gyroscope និង Geomagnetic។

កម្មវិធី​

GoPro Fusion អាច​ប្រើ​ Bluetooth និង​ Wi-Fi ដើម្បី​ភ្ជាប់​ទៅ​កាន់​កម្មវិធី​របស់​ GoPro លើ​ iOS និង​ Android បាន​។

ការ​គ្រប់គ្រង​លើ​ Fusion មាន​ភាព​ខុស​ប្លែក​បន្តិច​ ក្រោយ​ភ្ជាប់​ អ្នក​នឹង​អាច​ឃើញ​ទិដ្ឋភាព​ពី​ Sensor ទាំង​ពីរ​របស់​កាមេរ៉ា​ ហើយ​អ្នក​អាច​ទាញ​មើល​ជុំវិញ​បាន​។

កាន់​តែ​ចាប់​អារម្មណ៍​មួយ​ទៀត​លើ​មុខងារ​ OverCapture mode។ ពេល​អ្នក​ទាញ​យក​វីដេអូ​ ៣៦០ ដឺក្រេ​ ដែល​បាន​ថត​រួច​ អ្នក​អាច​ចុច​លើ​ប៊ូតុង​ OverCapture ដោយ​កម្មវិធី​នឹង​ចូល​ទៅ​កាន់​ Re-recording mode។ អ្នក​អាច​ប្រើ​ Gyroscope ក្នុង​ទូរសព្ទ​ទាញ​មើល​តំបន់​ណា​មួយ​អ្នក​ពេញ​ចិត្ត​។ ពេល​នោះ​កម្មវិធី​នឹង​ផលិត​វីដេអូ​ថ្មី​កម្រិត​ ១០៨០P ចេញ​ពី​វីដេអូ​កម្រិត​ ៥.២K។

គុណភាព​រូបភាព​ និង​វីដេអូ​

Fusion ចាប់​យក​ទិដ្ឋភាព​មាន​ Resolution ៥២២៨ x ២៦២៤ នៅ​កម្រិត​ ៣០ Frames ក្នុង​មួយ​វិនាទី​ ដែល​ជា​កាមេរ៉ា​ VR មាន​ Resolution ខ្ពស់​ជាង​គេ​។

មុខងារ​ទប់​លំនឹង​លើ​កាមេរ៉ា​នេះ​ មាន​ដំណើរការ​ល្អ​ អាច​ស្ទើរ​តែ​លុប​បំបាត់​នៃ​ការ​រង្គើ​ សូម្បី​តែ​ពេល​ដើរ​ថត​។ ចំណែក​ ពណ៌​បង្ហាញ​បាន​ល្អ​ រូបភាព​មាន​ភាព​ច្បាស់​។

Fusion អាច​ចាប់​យក​រូបភាព​ទិដ្ឋភាព​ ៣៦០ដឺក្រេ​ ក្នុង​ទំហំ​ ១៨MP។ រូបភាព​ចេញ​មក​ច្បាស់​ល្អ​ តែ​មាន​ Noise តិច​តួច​អាច​ទទួល​បាន​ ពេល​ថត​នៅ​កន្លែង​ងងឹត​។ ម្យ៉ាង​ទៀត​ ការ​ថត​សំឡេង​សម្រាប់​វីដេអូ​ក៏​ចាប់​បាន​ច្បាស់​ល្អ​ផង​ដែរ​ ពី​អ្នក​នៅ​ជុំវិញ​។

កម្មវិធី​ GoPro នៅ​លើ​ទូរសព្ទ​ក៏​អាច​ឲ្យ​អ្នក​ចែករំលែក​រូបភាព​ ៣៦០ ដឺក្រេ​ទៅ​កាន់​បណ្ដាញ​សង្គម​ដូចជា​ Facebook បាន​ផង​ដែរ​។

ពេល​អ្នក​ថត​វីដេអូ​កម្រិត​ ៥.២K គួរ​ស្រ​គួរ​ថ្ម​សម្រាប់​ប្ដូរ​ ដោយសារ​ Resolution ធំ​ ថ្ម​អាច​ទប់ទល់​បាន​តែ​ជាង​ ១ ម៉ោង​ប៉ុណ្ណោះ​។

វីដេអូ១៖

វីដេអូ២៖​

វីដេអូ៣៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ TrustedReviews   ប្រែ​សម្រួល៖ ប៊ុនធឿន