ល្បីកប់ពពក តែអនិច្ចាតារាហូលីវូដទាំង ៦រូបនេះមានធ្មេញអាក្រក់បំផុត
- 2018-02-23 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីកប់ពពក តែអនិច្ចាតារាហូលីវូដទាំង ៦រូបនេះមានធ្មេញអាក្រក់បំផុត
ចន្លោះមិនឃើញ
ក្នុងពិភពហូលីវូដ តារាៗភាគច្រើនតែងយកចិត្តទុកដាក់លើសម្រស់ ពិសេសធ្មេញតែងសស្អាតជានិច្ច។ ប្លែកអីតែតារាដែល មានវត្តមានក្នុងអត្ថបទថ្ងៃនេះ ពួកគេហាក់មិនរវីរវល់នឹងថែទាំធ្មេញដូចអ្នកដទៃទៀតសោះ។
១. Lindsay Lohan
កាលពីឆ្នាំ ២០១១ តារាស្រូវរាជិនីរឿងអាស្រូវរូបនេះ ធ្វើឲ្យម្នាក់ៗភ្ញាក់ក្រញាង ពេលឃើញធ្មេញរបស់នាងលឿង។ មិនបាច់ឆ្ងល់ថាមកពីអ្វីទេ នេះក៏ព្រោះតែនាងឧស្សាហ៍ចូលរួមពិធីជប់លៀងច្រើន និងប្រើសារធាតុញៀនច្រើនពេក។
២. Johnny Depp
តារាប្រុសរូបនេះវិញក៏មានស្ទីលផ្ទាល់ខ្លួនដែរ គឺដាំធ្មេញពណ៌មាស ដើម្បីឲ្យមានភាពទាក់ទាញ និងបិទបាំងធ្មេញលឿងខ្លួន។
៣. Vanessa Paradis
អតីតគូស្នេហ៍ Johnny Depp រូបនេះវិញក៏ល្បីដោយសារធ្មេញមិនធម្មតាដែរ។ ទោះបីមហាជននិយាយថា មិនសូវស្អាតយ៉ាងណាក្ដី ប៉ុន្តែ Vanessa មិនខ្វល់ឡើយ ហើយថែមទាំងតបថានាងមិនធ្វើធ្មេញឡើយដោយបញ្ជាក់ថា៖ "ហេតុអ្វីខ្ញុំត្រូវធ្វើធ្មេញ? ធ្មេញខ្ញុំអីចឹងតាំងពីដើមមកហើយ ហើយខ្ញុំអាចខាំ ទំពាអាហារបានដូចនេះវានៅមានប្រយោជន៍នៅឡើយ"។
៤. Anna Paquin
ស្រីស្អាតមុខគួរឲ្យស្រឡាញ់រូបនេះ ក៏ទទួលបានចំណាប់អារម្មណ៍ពីមជ្ឈដ្ឋានទូទៅច្រើនដែរ បើធៀបជាមួយតារាស្រីផ្សេងទៀត។ ទោះបីធ្មេញប្រហោងកណ្ដាល (ឫធ្មេញចន្លោះខ្មោច) ក៏ពិតមែន ប៉ុន្តែនាងមិនដែលខ្វល់ ឫអៀនខ្មាសឡើយ។
៥. Steve Buscemi
ក្នុងនាមជាតារាល្បីឈ្មោះក៏ពិតមែន ប៉ុន្តែ Steve មិនខ្វល់នឹងទៅធ្វើធ្មេញឲ្យមានសោភណភាពដែរ។ ការពិតទៅមានទន្តពេទ្យចង់មកធ្វើធ្មេញឲ្យលោក ប៉ុន្តែលោកបែរជានិយាយថា ប្រសិនលោកធ្វើលោកនឹងឈប់ធ្វើការទៀតហើយ។
៦. Tom Cruise
ពេលពិនិត្យមើលឲ្យច្បាស់ ប្រិយមិត្តនឹងឃើញ ធ្មេញរបស់ Tom វៀចទៅម្ខាង មានន័យថាវាមិនត្រង់ដូចធ្មេញគេទូទៅទេ។
បើទោះបីតារាទាំងនេះ មានធ្មេញមិនស្អាតដូចគេក្ដី ប៉ុន្តែនេះជាសម្រស់ធម្មជាតិ ហើយពួកគេក៏ពេញចិត្តនឹងអ្វីដែលពួកគេមានដែរ៕
ចុចអាន៖
មិនប្រាប់ អាចច្រឡំថាអ្នកទាំងនេះជាតារាល្បីៗហើយ បើដូចគ្នាម្ល៉ឹងៗ
មកមើលទិដ្ឋភាពតារាល្បីៗចូលរួមកម្មវិធីប្រគល់ពាន Brit Awards ២០១៨