សរុប​រឿង​​ឮ​ល្ហិចល្ហៀង​កន្លង​មក​ មុន​ថ្ងៃ​ចេញ​ផ្លូវការ​ Galaxy S9 និង S9+

  • 2018-02-23 09:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ខែ​មករា Samsung បាន​ប្រកាស​ជា​ផ្លូវការ​ពី​ថ្ងៃ​សម្ពោធ​ត្រកូល Galaxy ថ្មី​មួយ ដែល​គេ​ជឿជាក់​ថា Galaxy S9 និង S9+។ Sabay នឹង​សរុប​ព័ត៌មាន​ចចាមអារ៉ាម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង Smartphone កំពូល​នេះ មុន​ថ្ងៃ​ចេញ​ផ្លូវ​ការ​ក្នុង​ថ្ងៃ​ទី២៦ កុម្ភៈ៖

  • អេក្រង់​គ្មាន​គែម ៥,៧ អ៊ីញ Full Infinity Display
  • RAM 4GB
  • ស្កេន​ម្រាម​ដៃ​ត្រូវ​បាន​ដាក់​ខាង​ក្រោយ​ចំ​កណ្ដាល និង​បំពាក់ Speaker AKG
  • 3D Emoji
  • កាមេរ៉ា​ភ្លោះ អាច​ថត​វីដេអូ super slo-mo
  • មាន​រន្ធ​ដោត​កាស និង​រន្ធ Bixby
  • មក​ជាមួយ​ពណ៌​ទឹក​សមុទ្រ ខ្មៅ ស្វាយ និង​ប្រផេះ
  • កក់​ទុក​មុន​ចាប់​ពី​ថ្ងៃ​ទី១ មីនា ហើយ​បាន​ទូរសព្ទ​ប្រើ​នៅ​ថ្ងៃ​ទី១៦ មីនា នៅ​សហរដ្ឋ​អាមេរិក ហើយ​នៅ​កម្ពុជា បើក​ឲ្យ​កក់​ពាក់​កណ្ដាល​ខែ​មីនា ជាមួយ​តម្លៃ​ប្រហែល ៨០០ដុល្លារ

យ៉ាងណា នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​បែក​ធ្លាយ​ប៉ុណ្ណោះ បើ​ចង់​ដឹង​កាន់​តែ​ច្បាស់ ចាំ​អ៊ុត​មើល​នៅ​ម៉ោង ១២រំលង​អាធ្រាត្រ​ចូល​ថ្ងៃទី២៦ កុម្ភៈ តាម Link៖ http://www.samsung.com/global/galaxy/events/unpacked/

ដោយ៖ វិទូ

អត្ថបទថ្មី