កីឡាករក្រុម​ Cardiff ​នឹង​បាន​១០​លាន​ផោន ​ប្រសិន​បើ​ជួយ​ក្រុម​ឡើង Premier League

  • 2018-02-24 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​របស់ Cardiff ទាំង​អស់ ​នឹង​ទទួល​បាន​ប្រាក់​១០​លាន​ផោន​ដើម្បី​ចែក​គ្នា ប្រសិន​បើ​ជួយ​ក្រុម​អាច​ឡើង​ទៅ​លេង​លីគ​លំដាប់​ទី​១​អង់គ្លេស English Premier League ​បាន។

ក្រុមកីឡាករ Cardiff

ក្រុម Cardiff City ​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ នៃ​ក្របខណ្ឌ English Championship ​មាន​៦៤​ពិន្ទុ​នៅ​ពី​ក្រោម​ក្រុម​លេខ​១ Wolverhampton ​មាន​៧៣​ពិន្ទុ ​និង​លើ​ក្រុម​លេខ​៣ Aston Villa ​មាន​៦០​ពិន្ទុ។ ​Cardiff ​កំពុង​មាន​សង្ឃឹម​ឡើង​ទៅ​លីគ​ទី​១​ច្រើន ត្បិត​អី​ពួកគេ​ឆ្លង​កាត់​៣៣​ប្រកួត​មក​ហើយ។ មួយ​វិញ​ទៀត ​ក្រប​ខណ្ឌ​ទី​២​នេះ ​នឹង​យក​៣​ក្រុម​ឡើង​ទៅ​លេង​នៅ​លីគ​កំពូល។

លោក​ Neil Warnock

ប្រសិន​បើ​ក្រុម​របស់​លោក​ Neil Warnock ​ពិត​ជា​ធ្វើ​បាន​មែន ​នោះ​កីឡាករ​ក្នុង​ក្រុម​ទាំង​អស់​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត ​ចំនួន​១០​លាន​ផោន​។ ផ្ទុយ​ទៅ​វិញ ​ប្រសិន​បើ​បាន​ឡើង​ទៅ​ដែរ តែ​ស្ថិត​ក្នុង​ស្ថានភាព Play-off ​ក៏​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ដែរ ​តែ​មាន​ចំនួន​ត្រឹម​៨​លាន​ផោន​ប៉ុណ្ណោះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម