ធ្លាប់តែដើរតួកម្សត់ ដល់មកសាកតួកាច តារាថៃទាំង ៦នេះ ធ្វើឲ្យអ្នកមើលខ្លាចព្រាត
- 2018-02-23 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែដើរតួកម្សត់ ដល់មកសាកតួកាច តារាថៃទាំង ៦នេះ ធ្វើឲ្យអ្នកមើលខ្លាចព្រាត
ចន្លោះមិនឃើញ
ក្រោយពីបង្ហាញសមត្ថភាពសម្ដែងជាតួស្លូត តារាស្រីថៃមួយចំនួនបានធ្វើឲ្យទស្សនិកជនមានការពេញចិត្តជាខ្លាំង ពេលដើរសាកតួកាចម្ដង។
ពិតជាមិនធ្វើឲ្យទស្សនិកជនអស់សង្ឃឹមមែន ពោលគឺតារាស្រីទាំងនោះសម្ដែងស័ក្ដិសមឥតខ្ចោះ គ្រាន់តែឃើញភ្នែកខ្លាចមុនបាត់ទៅហើយ។ ក្នុងចំណោមតារាទាំងនោះ សូមលើក ស្រីស្អាត ៦នាក់ដែលធ្លាប់តែដើរតួទឹកភ្នែក ហើយបែរមកសម្ដែងជាតួកាចវិញ។
១. តាសម្ដែង Bella Ranee
ធ្លាប់តែដើរតួស្លូតទឹកភ្នែក យំយែក តែពេលមកប៉ះតួកាចវិញ Bella បើកភ្នែកធំៗ សម្លក់សឹងចេញឈាម គួរឲ្យខ្លាច។
២. តាសម្ដែង Aum Patchrapa
កន្លងមក Aum តែងបង្ហាញមុខជារឿយៗក្នុងភាពយន្តនានា ជាមួយចរិតឆ្នាសឆ្នើម តែក៏នៅមានពេលនេះ តួនាងមានឈុតឆាកយំយែកដែរ។ ប៉ុន្តែបើតាមទម្រង់មុខរបស់នាង ភាគច្រើន តែងដើរជាតួកាច។
៣. តាសម្ដែង Taew Natapohn
តារាស្រីរូបនេះវិញ ភាគច្រើននៃរឿងដែលសម្ដែង នាងតែងដើរជាតួស្លូត តែក៏មានរឿងខ្លះតម្រូវឲ្យ Taew បញ្ចេញចរិតកាចម៉ឺងមាត់ដែរ តែនាងនៅតែធ្វើបានល្អ។
៤. តាសម្ដែង Nune Woranuch
Nune ជាតារាស្រីដែលមានមុខស្រទន់ ទាក់ទាញចំណាប់អារម្មណ៍អ្នកដឹកនាំរឿងជាច្រើន អញ្ជើញនាងឲ្យថតរឿង ហើយតម្រូវឲ្យដើរតួស្លូត យំយែកជាដើម។ ប៉ុន្តែមានពេលខ្លះនាងក៏ដើរតួជានារីកាចដែរ ដើម្បីផ្លាស់ប្ដូររសជាតិសម្ដែង។
៥. តាសម្ដែង Yui Chiranan
គ្រាន់តែឃើញមុខរបស់ Yui ភ្លាម ទស្សនិកជននឹករំពៃមុនគេដល់តួស្លូត ប៉ុន្តែនាងក៏មានទេពកោសល្យលេងតួកាចបានយ៉ាងល្អដែរ៕
ចុចអាន៖
មកមើលរាងរបស់តារាឯកស្រី Bella Ranee ស្អាតអស្ចារ្យណាស់!
ជឿអត់? តាំងពីកើតមក តារាថៃ ៥រូបនេះមិនដែលស្គាល់ជាតិស្នេហានឹងគេទេ