ដាច់ផ្ងារ ពេលឃើញមុខតារាហូលីវូដល្បីៗទាំង១៥ មិនផាត់មុខ!
- 2018-02-23 11:42:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាច់ផ្ងារ ពេលឃើញមុខតារាហូលីវូដល្បីៗទាំង១៥ មិនផាត់មុខ!
ចន្លោះមិនឃើញ
ក្នុងនាមជាតារាដ៏ល្បី ទោះទៅទីណាក៏មានអ្នកចោមរោម ឬលួចថត។ មិនចម្លែកទេ ដែល Idol ល្បីៗតែងផាត់មុខស្អាតៗ ទោះជាតារាទាំងនោះមិនឡើងឆាក ឬថតក៏ដោយ។ ដូច្នេះ ពេលខ្លះអ្នកគាំទ្រមើលមិនចង់ស្គាល់ Idolរបស់ខ្លួន ពេល Idol មិនបានផាត់មុខ។ ចង់ដឹងថា ប្លែកស្អាត ឬយ៉ាងណា! តោះទៅមើលទាំងអស់គ្នា!
១. តារាសម្ដែង Gal Gadot: Gal Gadot ជាតារាហូលីវូដសញ្ជាតិអ៊ីស្រាអែល ដែលគេតែងស្គាល់ថាជាតួឯកស្រីក្នុងខ្សែភាពយន្ត Wonder Woman។
២. តារាចម្រៀង Jennifer Lopez
Jennifer Lopez ជាតារាចម្រៀងដ៏ល្បីសញ្ជាតិអាមេរិក ដែលគេតែងស្គាល់ថាជាម្ចាស់បទ On The Floor។
៣. តារាចម្រៀង Britney Spears Britney Spears ជាតារាចម្រៀងដ៏ល្បីសញ្ជាតិអាមេរិក។
៤. តារាសម្ដែង Carrie Underwood
Carrie Underwood ជាតារាពហុជំនាញសញ្ជាតិអាមេរិកដ៏ល្បី។ តារារូបនេះ ជាតារាសម្ដែង ចម្រៀង និងចេះតែងបទចម្រៀងទៀត។
៥. តារាម៉ូដែល Cindy Crawford
Cindy Crawford ជាតារាបង្ហាញម៉ូដ និងជាតារាសម្ដែង ដែលមានសញ្ជាតិអាមេរិក។
៦. តារាពហុជំនាញ Tyra Banks
Tyra Banks ជាពហុជំនាញ រួមមាន តារាសម្ដែង ចម្រៀង ផលិតករ និងអ្នកជំនួញ។
៧. តារាសម្ដែងSharon Stone
Sharon Stone ជាតារាសម្ដែង និងជាអតីតតារាម៉ូដែល។
៨. តារាសម្ដែង Jessica Alba
Jessica Albaជាតារាសម្ដែងហូលីវូដ ដែលសិចស៊ីនៅឆ្នាំ២០០៨។
៩. តារាចម្រៀង Lady Gaga
Lady Gaga ជាកំពូលតារាចម្រៀងពិភពលោក។
១០. តារាសម្ដែង Zoe Saldana
Zoe Saldana ជាតារាសម្ដែងដ៏ល្បីក្នុងខ្សែភាពយន្ត Pirates of the Caribbean: The Curse of the Black Pearl នៅឆ្នាំ២០០៣។
១១. តារាសម្ដែង Naomi Watts
Naomi Watts ជាតារាសម្ដែងដ៏ល្បី ដែលតែងលេចឡើងនៅតាមកញ្ចក់ទូរទស្សន៍ និងខ្សែភាពយន្ត។
១២. តារាសម្ដែង Gwyneth Paltrow
Gwyneth Paltrow ជាតារាសម្ដែងទទួលបានពានរង្វាន់ Golden Globe Award។
១៣. តារាចម្រៀង Shakira
Shakira ជាតារាចម្រៀង និងជាអ្នកតែងចម្រៀងផងដែរ។
១៤. កំពូលតារាចម្រៀង Selena Gomez
Selena Gomez ជាតារាចម្រៀងវ័យក្មេង តែធ្វើឲ្យកក្រើកពិភពចម្រៀងខ្លាំង។
១៥. តារាសម្ដែង Emilia Clarke
Emilia Clarke ជាតារាសម្ដែងដ៏ល្បី ដែលគេតែងស្គាល់តារារូបនេះនៅក្នុងខ្សែភាពយន្ត Game of Thrones៕