Pele ថា​មាន​តែ​កីឡាករ​៣​នាក់​នេះ​ទេ ​ជា Superstars ​ពិត​ប្រាកដ​ក្នុង​វិស័យ​បាល់ទាត់

  • 2018-02-24 05:09:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិរបុរស​បាល់ទាត់​ពិភព​លោក Pele ​បាន​បញ្ជាក់​ថា​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន​នេះ ​មាន​តែ​កីឡាករ​៣​នាក់​គត់​ដែល​ជា Superstars ​ពិត​ប្រាកដ​គឺ Cristiano Ronaldo , Lionel Messi ​និង Neymar ។

ប្រាប់​ទៅ​វិបសាយ FIFA ​ផ្ទាល់ ​បុរស​វ័យ​៧៧​ឆ្នាំ​បាន​និយាយ​ថា​៖ “ប្រសិន​បើ​អ្នក​ចង់​រក​កីឡាករ​ល្អ​ជាង​គេ​លើ​លោក ​នោះ​អ្នក​ដែល​ល្អ​ជាង​គេ​គឺ Lionel Messi , Cristiano Ronaldo ​និង Neymar ​នេះ​ឯង ​គ្មាន​អ្នក​ផ្សេង​ទៀត​ទេ។ ចំពោះ​រឿង​ជួយ​ជម្រើស​ជាតិ​វិញ ​អ្នក​មិន​អាច​ប្រៀប​ធៀប​គ្នា​បាន​ឡើយ ព្រោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ ​ត្រូវ​ការ​រៀប​ចំ​ជា​ក្រុម ​មិន​អាច​ល្អ​ម្នាក់​ឬ​ពីរ​នាក់​ជួយ​ក្រុម​ទាំង​មូល​បាន​ឡើយ។ គ្មាន​ជម្រើស​ជាតិ​ណា​ល្អ​ទាំង​អស់​នោះ​ទេ”។

កីឡាករ​កំពូល​ខាង​លើ​ទាំង​៣​នាក់​នេះ ​កំពុង​លេង​នៅ​ក្លឹប​ធំ​ៗ​នា​តំបន់​អឺរ៉ុប ​ហើយ​ពួកគេ​ក៏​មាន​វត្តមាន​លេង​នៅ​ព្រឹត្តិការណ៍ FIFA World Cup 2018 ​ខាង​មុខ​ផង​ដែរ៕

ប្រភព៖ FIFA   ប្រែ​សម្រួល៖ មុន្នីរម្យ