បា​មួយ​កន្លែង​​នឹង​បញ្ចុះតម្លៃ​ម៉ាអេម​ដល់​អតិថិជន ឲ្យ​តែ​ព្រម​អនុវត្ត​ន៍វិន័យ​តឹងរ៉ឹង​មួយ

  • 2018-02-24 09:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផាប់​មួយ​កន្លែង​នឹង​បញ្ចុះ​តម្លៃ ដល់​អតិថិជន របស់​ពួកគេ ២៥% ឲ្យ​តែ​ភ្ញៀវ​ដែល​ចូល​មក​ហាង​នេះ​ព្រម​​ចាក់សោ​ទូរស័ព្ទ​​ ​ដាក់​ក្នុង​ប្រអប់ ​ទុក​លើ​តុ រួច​ហុច​សោ​ឲ្យ​អ្នក​បម្រើ​​ជា​​អ្នក​ទុក​ឲ្យ។

បា​ដែល​មាន​ឈ្មោះ​ថា Fat Boar នៅ​ភាគ​ខាង​ជើង​ប្រទេស​វែល បង្កើត​កម្មវិធី​បញ្ចុះ​តម្លៃ​ភ្ជាប់​ជាមួយ​លក្ខខ័ណ្ឌ​បែប​នេះ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មនុស្ស​ដែល​ចូល​មក​ហាង​ពួកគេ​អាច​មាន​ពេលវេលា​ខ្លះ ជាមួយ​គ្រួសារ មិត្តភក្តិ ឬ មនុស្ស​ជាទី​ស្រលាញ់​ ជាង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​តែ​ទូរស័ព្ទ។

ស្តាប់​មើល​ទៅ​ដូច​ជា​មិន​តឹងរ៉ឹង​ទេ ក៏​ប៉ុន្តែ​មនុស្ស​ទូទៅ​ភាគច្រើន​នា​ពេល​បច្ចុប្បន្ន​សឹង​តែ​អត់​ទូរស័ព្ទ និង អ៊ីនធឺណិត​លែង​បាន ម្ល៉ោះហើយ​បាន​ជា​ម្ចាស់ហាង​ខាង​លើ​ឈ្មោះ Jade Darlington បាន​និយាយ​ថា​លោក​ឃើញ​ភ្ញៀវ​អង្គុយ​តុ​ជាមួយ​គ្នា រង់ចាំ​ម្ហូប តែ​ពួកគេ​មិន​និយាយ​គ្នា ភ្នែក​សម្លឹង​តែ​អេក្រង់​ទូរស័ព្ទ។

​"ប្រសិន​បើ​យើង​អាច​ធ្វើ​អ្វី​មួយ​ ដើម្បី​​អាច​លើក​ទឹក​ចិត្ត​ឱ្យ​មនុស្ស​ដាក់​ទូរស័ព្ទ​ពួកគេ​ចុះ ហើយ​ផ្តោត​អារម្មណ៍​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​មាន​វេលា​ដ៏​សប្បាយ​រីករាយ​ជាមួយ​ពួកយើង នោះ​ខ្ញុំ​គិត​ថា​វា​ជា​រឿង​ល្អ"។ Jade Darlington បាន​និយាយ​៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី