នៅ​ចុង​ឆ្នាំ​នេះ Google Assistant នឹង​អាច​ប្រើ​បាន​ ៣០ ភាសា

  • 2018-02-25 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន Assistant អាច​ឆ្លើយ​តប​ជា​អក្សរ​បាន ៨ ភាសា​លើ​ទូរសព្ទ Android រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ អេស្ប៉ាញ និង Brazilian Portuguese។

Google Assistant ពីរ​បី​ខែ​ទៀត នឹង​អាច​ឆ្លើយតប​អក្សរ​ជា​ភាសា Danish, Dutch, Hindi, ឥណ្ឌូណេស៊ី, Norwegian, Swedish និង ថៃ លើ​ទូរសព្ទ Android និង iPhone។ ចំណែក​នៅ​ចុង​ឆ្នាំ​នេះ Assistant នឹង​អាច​ប្រើ​បាន​ជាង ៣០ ភាសា។ 

Google Home smart speaker

Google Assistant ក៏​នឹង​អាច​យល់​ពី​ភាសា​ជា​ច្រើន​ផង​ដែរ នៅ​ឆ្នាំ​នេះ ជៀស​ជាង​ត្រឹម​មួយ​ភាសា​។មុខងារ​នេះ​ចាប់ផ្តើម​ពី ភាសា​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ព្រម​ទាំង​ភាសា​បន្តបន្ទាប់​ទៀត បច្ចុប្បន្ន Assistant លើ Google Home smart speaker អាច​កំណត់​ឲ្យ​យល់​បាន​ជាមួយ​ភាសា អង់គ្លេស បារាំង អាល្លឺម៉ង់ ឬ​ជប៉ុន​។ 

Google ​ក៏​បាន​បញ្ជាក់​ដែរ​​ថា​ នៅ​សប្តាហ៍​ក្រោយ ក្រុមហ៊ុន​នឹង​បន្ថែម​មុខងារ​ពីរ​ទៅ​កាន់ Assistant រួមមាន៖

  • Routines៖ អាច​ឲ្យ Assistant ធ្វើ​ការ​ច្រើន​យ៉ាង ដោយ​ប្រើ​ពាក្យ​បញ្ជា​តែ​មួយ​ដង​។ 
  • Reminders៖ អាស្រ័យ​លើ​ទីតាំង អាច​ឲ្យ​អ្នក​កំណត់ Reminders លើ​ទូរសព្ទ​អាស្រ័យ​លើ​ទីតាំង​អ្នក​។ ដូច្នេះ Assistant នឹង​រំលឹក​អ្នក ដូចជា​ការ​ទិញ​ឥវ៉ាន់​ជាដើម​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី