ទិដ្ឋភាព​​ប្រកប​ដោយ​​អត្ថន័យ​​ពី​​​កម្មវិធី​​សិល្បៈ​​សប្បុរសធម៌​​ជួយ​​ជន​​ពិការ​

  • 2018-02-25 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ​កន្លង​ទៅ នៅ​សាកល​វិទ្យា​ល័យ​មេគង្គ​កម្ពុជា​បាន​ប្រារព្ធកម្ម​វិធី​តន្ត្រី​សិល្បៈ​សប្បុរសធម៌​នៃ​សេចក្ដី​ស្រឡាញ់​លើក​ទី​៥ ដើម្បី​ស្វែង​រក​មូលនិធិ​ជួយ​ដល់​ជន​ពិការ និង​កុមារ​កំព្រា​គថ្លង់ នៅ​មណ្ឌ​ល​កុមារ​កំព្រា​ភ្នំពេញ​ថ្មី​នៃ​អង្គការ​គ្រួសារ​ថ្មី និង​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ។​

​កម្មវិធី​សប្បុរសធម៌​នេះ រៀប​ចំ​ឡើង​ដោយ​ក្លឹប​សិល្បៈ និងផ្ទាំង​ទស្សនីយភាព​មេគង្គ​ក្រោម​អធិបតីភាព ឯកឧត្តម ឯម ច័ន្ទ​មករា អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ និង​ជា​តំណាង ឯកឧត្តម វង សូត្រ រដ្ឋ​មន្ត្រី​ក្រសួងសង្គម​កិច្ច​អតីត​យុទ្ធ​ជន និង​យុវនីតិសម្បទា។

​កញ្ញា ថៅ ពេជ្រ​អម្រិត ប្រធាន​ក្លឹប​សិល្បៈ និង​ផ្ទាំង​ទស្សនីយភាព​មេគង្គ ហើយ​ក៏​ជា​ប្រធាន​​គណកម្មការ​រៀបចំកម្មវិធី​តន្ត្រី​សប្បុរស​ធម៌​នេះ បាន​ឲ្យ​ដឹង​ថា ៖« ក្រៅពី​ដើម្បី​ស្វែង​រក​ជំនួយ​ជួយ​ជន​ពិកា​រហើយ យើង​ក៏​ចង់​ប​ណ្តុះ​ស្មារតី​យុវជន​ដែល​តែងតែ​គិតថា​ថ្ងៃ​១៤​កុម្ភៈ​ជា​ថ្ងៃ​នៃ​ក្តីស្រឡាញ់​ដែលមាន​សម្រាប់​សង្សារ មក​ជា​ទិវា​នៃ​ក្តីស្រឡាញ់​ដែល​យុវជន​មាន​ចំពោះសង្គម​ជាតិ​ខ្លួន រំលឹកគុណ​ជូន​គ្រូ និង​ពិធី​សុំ​ខ​មាលទោស​ចំ​ពោះ​លោកគ្រូ​អ្នកគ្រូ ផ្សព្វផ្សាយ​វ​ប្បធ​ម៌តាម​រយៈការ​ស្លៀកពាក់​បុរាណ ហើយ​ក៏​ឆ្លៀត​ឱកាស​នេះ​ចែក​លិខិតសរសើ​រដល់​យុវ​ជន​ដើម្បី​វ​ប្បធ​ម៌​ជាតិ​ពាន​រ​ង្វាន់​សម្តេច​តេ​ជោ​ឆ្នាំ​២០១៥ ២០១៦ និង ២០១៧»​។​

​លើកឡើង​ដោយ​មោទនភាព កញ្ញា​បន្តថា​៖«​ឆ្នាំ​នេះ​ក្រុម​ការងារ​ផ្នែក​រៀ​ប​ចំ​កម្មវិធី​មាន​៩០%​ជា​ស្ត្រី ពួកគេ​មាន​ការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​តួនាទី ដែល​ធ្វើ​កម្មវិធី​ដំណើរ​ការ​ទៅបាន​យ៉ាង​ល្អ​។ កាន់តែ​គួរ​ឲ្យ​កោតស​សើរ​ទៀ​ត​នោះ គឺ​លះបង់​ពេល​វេលា កម្លាំង​​កាយ​ចិត្ត​ចូល​រួម​របស់​ក្រុមការងារ​យុវ​ជន​ស្ម័គ្រចិត្ត នៃ​ក្លឹប​សិល្បៈ និង​ផ្ទាំង​ទស្សនីយភាព​មេគង្គ នៃ​សាកល​វិទ្យា​ល័យ​មេគង្គ​កម្ពុជា និងការចូលរួម​គាំទ្រ​របស់​ភ្ញៀវ​កិត្តិ​យស​ទាំង​អស់​»៕

​តោះ ! មើល​ទិដ្ឋភាព​នៃ​កម្មវិធី​ប្រកបដោយ​អត្ថ​ន័យ​មួយនេះ ៖

តារា​ចម្រៀង លោក ឆឹម សក្កដា

ដោយ៖​ លីដា