សហព័ន្ធបាល់ទាត់កម្ពុជាឆ្នាំ ២០១៧ មានចំណូលជិត៨លានដុល្លារ ខណៈចំណាយវិញក៏កប់ដែរ
- 2018-02-26 02:24:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធបាល់ទាត់កម្ពុជាឆ្នាំ ២០១៧ មានចំណូលជិត៨លានដុល្លារ ខណៈចំណាយវិញក៏កប់ដែរ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើមហាសន្និបាតប្រចាំឆ្នាំ ២០១៧របស់ខ្លួន ដោយក្នុងនោះបានបង្ហាញឱ្យឃើញថាសហព័ន្ធមួយនេះរកចំណូលបាន៧ ៧១៣ ៦៩០ដុល្លារសហរដ្ឋអាមេរិក។
ចំណូលទាំងអស់នេះបានមកពីខាងសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ខាង AFC ខាង AFF ដៃគូសហការ និងពីសប្បុរសជននានា។ ដោយឡែកសម្រាប់ការចំណាយវិញ ក្នុងឆ្នាំ ២០១៧នេះ សហព័ន្ធចំណាយអស់ ៧ ១៤៦ ៣៨៤ដុល្លារ។ ដូច្នេះឆ្នាំ ២០១៧នេះ សហព័ន្ធនៅសល់លុយ ៥៦៧ ៣០៦ដុល្លារ៕