ទើប​ចេញ​នៅ​អេស្ប៉ាញ​យប់​មិញ​ S9/S9+ ហោះ​មក​ដល់​ខ្មែរ​ភ្លាម តម្លៃ​សុំ​លាក់​សិន

  • 2018-02-26 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បញ្ចប់​ព្រឹត្តិការណ៍​បង្ហាញ​ចេញ Galaxy S9 និង Galaxy S9+ ​ផ្លូវការ​នៅ​ទីក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ​យប់​​ថ្ងៃ​ទី ២៥ ម្សិលមិញ​នេះ ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់ Samsung ស្រាប់​តែ​លេច​មុខ​នៅ​កម្ពុជា ក្នុង​កម្មវិធី Media First Look សម្រាប់​ដាក់​បង្ហាញ​ឲ្យ​អ្នក​សារព័ត៌មាន​ប្រមាញ់​យក​រូបភាព​ទាំង​ព្រឹក​ព្រលឹម។

Galaxy S9

និយាយ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​ការ​ចាប់​កាន់​ Galaxy S9 និង Galaxy S9+ លើក​ដំបូង​នេះ លោក សោភណ្ឌ អ្នក​ជំនាញ​ផ្នែក​ផលិតផល​ប្រចាំ​នៅ Samsung កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ស្មាតហ្វូន​ទាំង​ពីរ​នេះ នឹង​ដាក់​ឲ្យ​អ្នក​គាំទ្រ​កុម្ម៉ង់​ទិញ​ចាប់​ពី​ថ្ងៃ​ទី **៣ ខែ​មីនា ខែ​ក្រោយ​នេះ។**

លោក​បន្ថែម​ថា ចំពោះ​​តម្លៃ​មិន​ទាន់​អាច​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ទាល់​តែ​ដល់​ថ្ងៃ​ទី ៣ ទើប​អាច​ដឹង​ទាំង​អស់​គ្នា។ ចំណែក​ពណ៌​ដែល​នឹង​មាន​វត្តមាន​នា​ថ្ងៃ​នោះ មាន​ដូច​ជា ពណ៌​ខ្មៅ ខៀវ និង​ពណ៌​ស្វាយ ជាមួយ​ទំហំ 128GB និង 256GB ដែល​មាន​បំពាក់​មក​ជាមួយ​បន្ទះ​ឈីប​ផ្សេង​ៗ។

ចំពោះ​​ព័ត៌មានលម្អិត​ជាង​នេះ​ទៀត ក្រុម​ការងារ​នឹង​ចុះ​ផ្សាយ​ជូន​នា​ពេល​ក្រោយ៕

Galaxy S9 និង Galaxy S9+

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី