ថេណា ប្រាប់ពីហេតុផល បទ «អារម្មណ៍» មិនច្រៀងខ្លួនឯង

  • 2018-02-26 09:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានថ្ងៃនេះ បទចម្រៀង «អារម្មណ៍» ដែលបកស្រាយដោយ តារាចម្រៀង​ មាស​ សុខសោភា កំពុងមានចាប់អារម្មណ៍នៅលើ Youtube Channel របស់ថេណា។ ប៉ុន្តែក៏មានអ្នកគាំទ្រជាច្រើនមិនពេញចិត្ត ព្រោះបទដ៏ពីរោះ និងប៉ារូចាក់ដោតនេះ មិនច្រៀងដោយ ថេណា។

ឆ្លើយតបនឹងការលើកឡើងខាងលើ ថេណា បានបកស្រាយថា ដោយបទចម្រៀង «អារម្មណ៍» មានប៉ារូល ជាស្រី ហើយត្រូវបាននិពន្ធដោយបងប្រុសរបស់ខ្លួនដែលកំពុងសិក្សានៅប្រទេសកូរ៉េ។ ម្យ៉ាងទៀតអត្ថន័យសាច់រឿង ចាក់ដោតទៅលើមនុស្សវ័យចាប់ពី ២៨ ឆ្នាំឡើង ដូចនេះហើយទើបសម្រេចផ្តល់សិទ្ធិឱ្យតារាចម្រៀងសំឡេងស្រាលស្រទន់ មាស សុខសោភា ច្រៀង ហើយ ថេណា ជាអ្នករៀបចំសាច់ភ្លេងតាមក្រោយ។

ថេណា និង មាស សុខសោភា

ថេណា បានបន្តថា ៖ «បទនេះដូចមិនសូវត្រូវនឹងទម្លាប់នៃបទចម្រៀងរបស់ខ្ញុំទេ ព្រោះភាគច្រើនខ្ញុំដើរតួជាមនុស្សប្រុសរាងឈ្លើយបន្តិច ឬគេហៅថា Bad Ass អីហ្នឹង ចឹងហើយទើបសម្រេចឱ្យបងសោភា ជាអ្នកច្រៀងបទនេះវិញ ព្រោះមនុស្សប្រុសក្នុងបទនេះមិនដូចជាតួអង្គរបស់ខ្ញុំ»។

ថេណា រម្លឹកដែរថា បទចម្រៀងមួយចំនួនរបស់ខ្លួន ក៏ជាការនិពន្ធរបស់បងប្រុសម្នាក់នេះដែរ ហើយគាត់តែងតែជួយផ្តល់ជាយោបល់ និងកែសម្រួលបទចម្រៀងដែល ថេណា និពន្ធជារឿយៗ ទើបបទចម្រៀងរបស់ ថេណា មួយៗ មានការទាក់ទាញគ្រប់វ័យ។

ថេណា

តាមរយៈបទសម្ភាសន៍ជាមួយ Sabay ថេណា ក៏បង្ហើបថា បទចម្រៀងរបស់ខ្លួនមួយទៀត នឹងត្រៀមចេញក្នុងខែមីនាខាងមុខនេះ សង្ឃឹមថា វាជាបទថ្មីមួយទៀតដែលនឹងចងចិត្តប្រិយមិត្តគ្រប់គ្នា។ ថេណា បញ្ជាក់ថា៖ «បទថ្មីខែក្រោយនេះ ជាការនិពន្ធដោយខ្លួនខ្ញុំផ្ទាល់ ហើយវានិយាយពីភាពសិចស៊ី និងស្នេហាបែបយុវវ័យ សង្ឃឹមថានឹងទទួលបានការគាំទ្រពីបងប្អូនអ្នកគាំទ្រខ្ញុំគ្រប់ៗគ្នា»៕

ចង់ដឹងថាបទ «អារម្មណ៍» មានអត្ថន័យ ចាក់ដោតម្តេចខ្លះ ទស្សនាវីដេអូ ខាងក្រោម៖

អត្ថបទ៖ Sunny

អត្ថបទថ្មី