iPhone ជាប់​​គាំង​​ត្រឹម Updating iCloud ធ្វើ​អី​​មិន​កើត នេះ​ជា​ដំណោះស្រាយ​!

  • 2018-02-27 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្ងល់​ពី​ប្រិយមិត្ត​បាន​ចោទ​សួរ​មក​ Sabay នៅ​ពេល​ចង់​ដំឡើង​ជំនាន់ iOS តាម​រយៈ Settings > General > Software Update ​ដល់វគ្គ Download ចប់ វា​ក៏​ Restart ម៉ាស៊ីន ហើយ​ទាមទារ​ឲ្យ​យើង​បញ្ចូល Apple ID និង Passcode ប៉ុន្តែ​ភ្លាម​នោះ​ក៏​នៅ​គាំង​ជាប់​ត្រឹម​ពាក្យ Updating iCloud Settings រហូត​ដល់​ខ្ទង់​មួយ​ម៉ោង​ក៏​ថា​បាន។​

រូបតំណាងបញ្ហា

មាន​ដំណោះស្រាយ​ប្លែកៗ​ពី​គ្នា ដោយ​អ្នក​ប្រើប្រាស់​អាច​សាកល្បង​អនុវត្ត​បាន មុន​ឈាន​ដល់​ជំហាន​ចុង​ក្រោយ​នៃ​ការ Restore ម៉ាស៊ីន​ថ្មី​ទាំង​មូល។

+ឲ្យ​ប្រាកដ​ថា ID ​ដំណើរការ​ពេញលេញ​ជាមួយ iCloud:

  • ចូល​ទៅ​គេហទំព័រ iCloud Support website

  • វាយ​បញ្ចូល Apple ID > ចូល System Status បើ​គ្រប់​យ៉ាង​មាន​សញ្ញា​ពណ៌​បៃតង ចូល​រំលង​ទៅ​ជំហាន​បន្ទាប់

  • ចូល​ទៅ iCloud.com រួច​វាយ​បញ្ចូល Apple ID ដើម្បី​ប្រាកដ​ថា​ដំណើរការ។​

+Force Restart iPhone:

ការ Restart ម៉ាស៊ីន/Force Restart ធម្មតា ពុំ​បាន​ធ្វើ​ឲ្យ​បាត់បង់​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​នោះ​ឡើយ។

  • iPhone 7 ឡើង: ចុច​ប៊ូតុង Sleep/Wake (On/Off) ឲ្យ​ជាប់​ព្រម​គ្នា​នឹង Volume Down រហូត​ដល់​លោត Logo Apple

  • iPhone 6s Plus ចុះ: ចុច​ប៊ូតុង Sleep/Wake (On/Off) ឲ្យ​ជាប់​ព្រម​គ្នា​នឹង Home រហូត​ដល់​លោត Logo Apple។​

+ករណី Authentication Error:

បើ​កំពុង​ជាប់​គាំង​ស្រាប់​តែ​លោត​សារ Authentication Failed សូម​ធ្វើ​តាម​ជំហាន​ខាង​ក្រោម:

  • ចូល​ទៅ​គេហទំព័រ appleid.apple.com

  • ចុច​លើ​ពាក្យ Manage Your Apple ID

  • វាយ​បញ្ចូល Apple ID និង Password

  • ធ្វើ​តាម​ជំហាន​នីមួយៗ​ដើម្បី​ធ្វើ​ការ Reset Password ថ្មី។​

+ជំហាន​ Restore ម៉ាស៊ីន​ថ្មី​តាម iTunes:

ការ Update តាម​កុំព្យូទ័រ​ដោយ​ប្រើប្រាស់ iTunes ថ្វី​បើ​មិន​បាត់បង់​ឯកសារ តែ​ក៏​ត្រូវ​ការពារ​ក្នុង​ការ Backup ឬ Copy ទុក​ជា​មុន សឹម Update ជៀសវាង​មាន​បញ្ហា​ដាច់​អ៊ីនធឺណិត​ឬ​គាំង​ជាប់​ត្រង់​ប្រការ​ណា​មួយ។ ដើម្បី Update ទៅ iOS ជំនាន់​ក្រោយ អ្នក​ត្រូវ:

  • ដោត​ឧបករណ៍​ទៅ​កុំព្យូទ័រ​តាម​ខ្សែ USB
  • បើក​កម្មវិធី iTunes លើ​កុំព្យូទ័រ
  • ចុច​ត្រង់ Logo Device របស់​យើង > រើស​យក​ពាក្យ Check for Update > យក Download and Update
  • រង់​ចាំ​ប្រហែល ១០ ទៅ ១៥ នាទី​ជា​ការ​ស្រេច។​

#បើ​មាន​ចម្ងល់​អី អាច​ inbox មក​កាន់​ផេក Sabay Tech៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ macrumors | Macworld   ប្រែ​សម្រួល៖ កៅ រក្សា