បើចង់ដំឡើងកម្មវិធីតាម File ISO ដោយខ្លួនឯង ធ្វើតាមវិធីនេះ!
- 2018-02-27 07:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចង់ដំឡើងកម្មវិធីតាម File ISO ដោយខ្លួនឯង ធ្វើតាមវិធីនេះ!
ចន្លោះមិនឃើញ
កម្មវិធីធំៗភាគច្រើន ត្រូវបានរៀបចំជា File ISO ដូចជា Microsoft Office ជាដើម។ File ISO ផ្ទុករាល់ File ពាក់ព័ន្ធនានាក្នុងការដំណើរការកម្មវិធីមួយ។
ការដំឡើងអាស្រ័យលើជំនាន់ Window។ បើ Window ៨.១ ឬ ១០ អ្នកអាច Mount (បើកប្រើ) File ISO ជាទម្រង់ Virtual drive (Drive សិប្បនិម្មិត) ហើយដំឡើងកម្មវិធីពីទីនោះ។
សម្រាប់ជំនាន់ Window ចាស់ អ្នកត្រូវការទាញយកកម្មវិធីដាច់ដោយឡែក ដើម្បីអាចបើកប្រើ File ISO ។
អ្នកចុច Mouse ស្តាំលើ File ISO ដែលបានទាញយក រួចជ្រើសរើស Mount។
ចុចបើក Virtual drive ដែលអ្នកបានឃើញជា Drive ថ្មី ក្នុងការដំឡើង។ លើ Virtual drive អ្នកនឹងឃើញ File setup.exe រួចចុចពីរដងលើ File ដើម្បីដំឡើងកម្មវិធី។
កម្មវិធីនឹងរៀបចំសម្រាប់ការដំឡើង។
ក្រោយការដំឡើងបានបញ្ចប់ អ្នកអាចបិទកម្មវិធី។ អ្នកបើក Folder ឈ្មោះ This PC អ្នកនឹងអាចឃើញរាល់ Disk drive > ចុច Mouse ស្ដាំលើ Virtual drive រួចជ្រើសរើស Eject។
វានឹងធ្វើការលុប File ISO ចេញពី Virtual drive។ តែមិនលុប File ISO ដើមនោះទេ។
បើអ្នកដំណើរការ Windows ៧ អ្នកអាចទាញយកកម្មវិធី Virtual CloneDrive សម្រាប់ដំឡើងធ្វើជា Virtual drive។ ក្រោយដំឡើងកម្មវិធី អ្នកចុច Mouse ស្ដាំលើ File ISO រួចជ្រើសរើស Mount។
ក្រោយ Virtual drive បានបង្កើត អ្នកនឹងឃើញផ្ទាំង Window តូចមួយ សួរអ្នកបើចង់ដំណើរការដំឡើង File ឬបើក Folder មើលក្នុង Virtual drive។ អ្នកអាចជ្រើសរើស Run filename.exe ក្នុងការដំឡើង។
ក្រោយកម្មវិធីបានដំឡើង ចុចលើ File ISO ពីក្នុង Forlder អ្នកបានរក្សាទុក ហើយចុចលើ Unmount ពីផ្ទាំងមួយដើម្បីលុប Virtual drive ចេញ។
ជម្រើសមួយទៀត ក្នុងការដំឡើងកម្មវិធីពី File ISO គឺ Burn រាល់ Files ទៅកាន់ CD ឬ DVD និងដំឡើងពីទីនោះ។
នេះមានប្រយោជន៍ បើអ្នកចង់ទុកកម្មវិធីក្នុង Disc ដែលអាចដំឡើងលើ Windows ជំនាន់ផ្សេងៗបាន។
អ្នកបញ្ចូល CD ឬ DVD ក្នុង Disc drive របស់ PC > បើក File Explorer ឬ Windows Explorer > ចុច Mouse ស្ដាំលើ File ISO ជ្រើសរើសយក Burn disc image។
អ្នកនឹងឃើញផ្ទាំងកម្មវិធី Windows Disc Image Burner ហើយជ្រើសរើស CD ឬ DVD drive > ចុចលើប៊ូតុង Burn ដើម្បីដំណើរការចម្លងរាល់ File ISO ទៅកាន់ Disc។
ក្រោយ File ISO burn (ចម្លង) ទៅកាន់ CD ឬ DVD នោះ Disc drive នឹងបើកចេញពី PC ដូច្នេះអ្នកអាចយកចេញបាន។
ក្នុងការដំឡើង អ្នកសូក CD ឬ DVD ចូលក្នុង Disc drive រួចចុចពីរដងលើ File setup ដែលបង្ហាញក្នុង File Explorer ឬ Windows Explorer ក្នុងការដំឡើង៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ