Facebook លុបចោល​ហ្គេម​បាញ់​បោះ​ VR ពាក់​កណ្ដាល​ទី​ ដោយ​ហេតុផល​មួយ​

  • 2018-02-25 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​បង្ហាញ​ហ្គេម​បាញ់​បោះ​ប្រភេទ​ Virtual Reality (VR) របស់​ខ្លួន​ក្នុង​ទូរ​ Kiosk នៅ​ព្រឹត្តិការណ៍ CPAC (Conservative Political Action Committee) ក្បែរ​រដ្ឋ​ Washington ។

ក្រោយ​មក​បាន​លុបចោល​ការ​បង្ហាញ​វិញ​ ដោយ​ផ្ដល់​ការ​គោរព​ដល់​ជន​រងគ្រោះ​ដែល​រង​ការ​បាញ់​ប្រហារ​ក្នុង​រដ្ឋ​ Florida។ នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ យ៉ាង​ហោច​ណាស់​អ្នក​ចូលរួម​ម្នាក់​បាន​ចែករំលែក​វីដេអូ​អំពី​ហ្គេម​នេះ​ លើ​បណ្ដាញ​សង្គម​ Twitter។ ពិត​ណាស់​ ដោយសារ​ហ្គេម​នេះ​ទាក់ទង​នឹង​ការ​ប្រើ​កាំភ្លើង​ មាន​លក្ខណៈ​ហិង្សា​ ជា​លក្ខណៈ​ស្រមៃ​ មាន​ការ​ជជែក​ដេញ​ដោល​ច្រើន​។

Facebook បាន​លុប​ការ​បង្ហាញ​ពី​ស្ទង់​របស់​ខ្លួន​ និង​បាន​លុប​ការ​បង្ហាញ​ហ្គេម​ជា​បណ្ដោះអាសន្ន​។ ក្រុមហ៊ុន​លើកឡើង​ថា​ ខ្លួន​មាន​ការ​សោកស្ដាយ​ ដែល​មិន​បាន​លុប​ហ្គេម​បាញ់​បោះ​នេះ​ឲ្យ​បាន​ឆាប់​ជាង​នេះ​។

ការ​បង្ហាញ (Demo) ហ្គេម​នេះ​មាន​ឈ្មោះ​ថា Bullet Train មែន​ទែន​ទៅ​ត្រូវ​បាន​បង្កើត​ដោយ​អ្នក​ផលិត​ហ្គេម​ផ្សេង​ មិនមែន​ Oculus នោះ​ទេ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ CNBC   ប្រែ​សម្រួល៖ ប៊ុនធឿន