ឌីជេ ណាណា ឆ្លៀតពេលចុងសប្តាហ៍ធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីធ្វើរឿងម្យ៉ាង

  • 2018-02-27 04:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារីនៅតាមខេត្តដាច់ស្រយាលបានបោះបង់ការសិក្សារបស់ខ្លួនដើម្បីទៅមើលថែប្អូន ឬជួយធ្វើការងាររកស៊ីឪពុកម្តាយដែលក្រីក្រ។ ក្រោយដឹងពីបញ្ហានេះ ឌីជេ ណាណា បានឆ្លៀតពេល សៅរិ៍ អាទិត្យរបស់ខ្លួន ពីការងារនៅភ្នំពេញ ធ្វើដំណើររាប់រយគីឡូ ទៅខេត្តរតនគិរី ដើម្បីផ្តល់កម្លាំងចិត្ត និងផ្តល់បទពិសោធន៍ដល់កុមារីជាច្រើន។

ឌីជេ ណាណា និងសិស្សអនុវិទ្យាល័យ

សិល្បករសម្តីចាក់ទឹកមិនលិច ណាណា បានប្រាប់ឱ្យដឹងថា ៖ «ខ្ញុំឱ្យតម្លៃការអប់រំ ពិសេសចង់ជំរុញការសិក្សារបស់ក្មេងស្រីឱ្យបានច្រើន ព្រោះការសិក្សាជាអាវក្រោះការពាររបស់យើងម្នាក់ៗ»។ ក្នុងនាមជាឯកអគ្គរាជទូតកិត្តិយសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ឌីជេ ណាណា មានគោលបំណងធ្វើឱ្យកុមារីមានឱកាសរៀនសូត្រ និងមានការងារល្អនៅក្នុងសង្គម ព្រោះការសិក្សាជាយាននាំភាពជោគជ័យមកដល់ជីវិតរបស់យើង ណាណា បន្ថែម។

ឌីជេ ណាណា

នៅថ្ងៃទី ២៧ ខែមីនានេះ ពិធីករ ណាណា ទាំងមុខគ្មានម្សៅក្រេម ចំណាយពេលវេលា ជួបជាមួយក្មេងស្រីប្រមាណជាង ៣០នាក់ ដែលជាសិស្សនៅវិទ្យាល័យមួយក្នុងស្រុកងណ្តូងមាស ខេត្តរតនគិរី ក្នុងគោលបំណងលើកទឹកចិត្តក្មេងស្រីឲ្យបន្តសិក្សារបានខ្ពង់ខ្ពស់ ក៏ដូចជាចែករំលែកបទពិសោធន៍ពីការរៀបចំគោលដៅជីវិតទៀតផង។

ណាណា កំពុងអានសៀវភៅជាមួយកុមារជាច្រើន

ការជួបពិភាក្សានេះគឺ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់ឯកអគ្គរាជទូតកិត្តិយសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ទៅកាន់ស្រុកអណ្តូងមាសខេត្តរតនគិរី ដើម្បីទស្សនាគម្រោងអប់រំកុមារតូច (មតេយ្យសហគមន៍) និង គម្រោងអហារូបត្តម្ភ របស់អង្គការភ្លែនអន្តរជាតិកម្ពុជា៕

ឌីជេ ណាណា

អត្ថបទ៖ Sunny