ទីបំផុត​ Matic បង្ហាញ​សំបុត្រ​ដែល​ Jose ឲ្យ ឃើញ​ហើយ​ហួស​ចិត្ត​

  • 2018-02-27 02:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nemanja Matic បាន​ទម្លាយ​ពី​សំបុត្រ​ដែល​ Jose Mourinho​ សរសេរ​ឲ្យ​រូប​គេ​ក្នុង​ការ​ប្រកួត​ដែល​ Manchester United យក​ឈ្នះ​ Chelsea ២-១។

ជំនួប​នៅ​កីឡដ្ឋាន​ Old Trafford កាល​ពី​ថ្ងៃ​អាទិត្យ​ គេ​ឃើញ​ Eric Bailly ដែល​ប្ដូរ​ចូល​បាន​យក​សំបុត្រ​មួយ​ឲ្យ​ខ្សែ​បម្រើ​សញ្ជាតិ​ស៊ែប​ ខណៈ​ការ​ប្រកួត​នៅ​សល់​ប្រហែល​១០​នាទី​ទៀត​ឈាន​ដល់​ទី​បញ្ចប់​។

ដើម្បី​ស្រាយ​ចម្ងល់​ខាង​លើ​ រំលង​បាន​១​ថ្ងៃ​ Matic បាន​បង្ហោះ​រូប​សំបុត្រ​របស់​ Mourinho លើ​ Instagramឲ្យ​គ្រប់​គ្នា​បាន​ដឹង​។ ក្នុង​សំបុត្រ​មិន​មាន​សារ​ ណែនាំ​ពី​របៀប​លេង​អ្វី​ទេ​ ពោល​គឺ​អ្នក​ចាត់ការ​ United បាន​សរសេរ​បែប​លេង​សើច​ថា "អ្នក​អាច​សម្រាក​បាន​៣​ថ្ងៃ" ជាមួយ​នឹង​ ​រូប​មុខ​ញញឹម​៕

ប្រភព៖ standard   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី