Canon ​បញ្ចេញ​កាមេរ៉ា​ Mirrorless ​អាច​ថត​វីដេអូ​ 4K ​ថ្លៃ​ជិត​ ៨០០ ដុល្លារ

  • 2018-02-27 03:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​កាមេរ៉ា​ Canon បាន​​ប្រកាស​ចេញ​កាមេរ៉ា​ម៉ូដែល​ EOS M50 ជា​កាមេរ៉ា​ប្រភេទ​ Mirrorless ដំបូង​​គេ​របស់​ Canon ដែល​អាច​ថត​វីដេអូ​បាន​ដល់​កម្រិត​ 4K។

M50 មាន​ប្រើ​ប្រាស់​ Sensor APS-C CMOS កម្រិត​ ២៤,‌១ មេហ្គា​ភីកសែល​ ដែល​មាន​ ISO ចន្លោះ​ពី​ ១០០ – ២៥៦០០។ Sensor របស់​ M50 នេះ​​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ Dual Pixel ដែល​អាច​ Focus បាន​រហ័ស និង​ច្បាស់​ សម្រាប់​ការ​ថត​រូបភាព​ និង​វីដេអូ។

ចំពោះ​ការ​ថត​វីដេអូ​ កាមេរ៉ា​នេះ​អាច​ថត​យក​វីដេអូ​បាន​ក្នុង​កម្រិត​ 4K នៅ​ល្បឿន​ ២៤ ប្លង់/វិនាទី, 1080p នៅ​ល្បឿន​ ៦០ ប្លង់/វិនាទី និង​ 720p នៅ​ល្បឿន​ ១២០ ប្លង់/វិនាទី។ ខាង​ក្រោម​នេះ​ជា​វីដេអូ​ 4K ថត​ដោយ​ M50 ៖

កាមេរ៉ា​នេះ​មាន​បំពាក់​ដោយ​អេក្រង់​បង្ហាញ​ទំហំ​ ៣ អ៊ីញ​ប្រភេទ​ LCD Touchscreen ដែល​អាច​ប្រើ​​ដើម្បី​ចុច​ ឬ ទាញ​ Autofocus ទៅ​កាន់​ទីតាំង​​ណា​មួយ​ ដោយ​ប្រើ​ម្រាម​ដៃ។

សមត្ថភាព​ផ្សេង​ទៀត​រួម​មាន​ ដំណើរ​ការ​ Process រូបភាព​ DIGIC 8, Eye Detection Autofocus, 5-axis Image Stabilization, Flash, Wi-Fi/NFC/Bluetooth និង​មុខងារ​ Silent Mode ដែល​ថត​ដោយ​មិន​បញ្ចេញ​សំឡេង។

Canon EOS M50 ​​នឹង​មាន​លក់​លើ​ទីផ្សារ​បរទេស​ ក្នុង​ខែ​មេសា ដោយ​តួ​ខ្លួន​កាមេរ៉ា​មាន​តម្លៃ​ ៧៨០​ដុល្លារ និង​​​អាច​ថែម​យក​ឡេន​​ EF-M 15-45mm f/3.5-6.3 IS STM ​តម្លៃ​ឡើង​ដល់​ ៩០០ ដុល្លារ ឬ​អាច​យក​ឡេន​ EF-M 55-200mm f/4.5-6.3 IS STM ដែល​តម្លៃ​សរុប​ឡើង​ដល់​ ១ ២៤៩ ដុល្លារ ៕​

ចុចអាន៖

​​

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី