មួយ​ឈុត​នេះ​របស់ Jennifer Lawrence សិច​ស៊ី​ប្លែកស្លៀក​ពេល​សម្ពោធ​រឿង​ថ្មី

  • 2018-02-27 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ហូលីវូដ Jennifer Lawrence បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​សម្ពោធ​រឿង​ថ្មី​​ "Red Sparrow” ដោយ​ស្លៀក​ឈុត​ប្លែក​និង​ស្រស់​ស្អាត​មិន​ធម្មតា។

តារា​សម្ដែង​វ័យ ២៧​ឆ្នាំ​រូប​នេះ​បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី​ ដែល​នាង​សម្ដែង​ជា​តួ​ឃាត​ករ​ជន​ជាតិ​រុស្សី​ វ៉ៃ​និង​សម្លាប់​មិន​រើស​មុខ​ដើម្បី​បំពេញ​ភារកិច្ច។

Jlaw បង្ហាញ​ខ្លួន​នៅ​រោង​ភាពយន្ត Lincoln Center ទីក្រុង​ New York ជាមួយ​ឈុត​ពណ៌​ខ្មៅ និង​ចំហ​ល្វែង​លើ​ស្ទើរ​ទាំង​ស្រុង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ តារា​រូប​នេះ​បាន​ផាត់​មុខ​បែប​សិច​ស៊ី​ខ្លាំង​ដោយ លាប​ម៉ាស្ការ៉ា​ពណ៌​ខ្មៅ​ដិត​ខ្លាំង និង​បបូរ​មាត់​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ Jennifer ក៏​បាន​ចូលរួម​ពី​សំណាក់​ដៃ​គូ​សម្ដែង​ តារា​សញ្ជាតិ​អូស្ត្រាលី Joel Edgerton វ័យ​៤៣​ឆ្នាំ។ Joel ស្លៀក​ឈុត​ពណ៌​ប្រផេះ​ជាមួយ​អាវ​ក​ក្អម​នៅ​ខាង​ក្នុង សម្រាប់​តម្រូវ​ជាមួយ​អាកាស​ធាតុ​ត្រជាក់​ មើល​ទៅ​ពិត​ជា​សង្ហា​ប្លែក។

ភាពយន្ត "Red Sparrow” ជា​រឿង​ថ្មី​និង​ចុង​ក្រោយ​បង្អស់​របស់ Jennifer Lawrence ដែល​បាន​ដាក់​បញ្ចាំង​ទូទាំង​ពិភពលោក៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី