រឿងដែល​ Nychaa ធ្លាយ​ព័ត៌មានមិនពិតវាយ​បុរស​ម្នាក់របួសនោះ នឹង​បញ្ចាំង​ម្តង​ទៀត​ហើយ

  • 2018-02-27 09:02:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ថៃ​«​ក្រ​មុំ​លាក់ខ្លួន​»​ឬ Nang Ay ត្រូវបាន​លើក​យកមក​ផលិត​ជា​លើក​ទី​បី​តែ​ស​ន្ទុះ​នៃ​ការគាំទ្រ​នៅតែ​ខ្លាំង

ផលិត៣ដង​ឡើង​វិញ​ហើយ​ សន្ទុះ​គាំ​ទ្រ​វិញ​អត់​ថយ​សោះ​​

ខ្សែ​ភាព​យ​ន្ត​ភាគ​ថៃ​រឿង៖ "ក្រ​មុំ​លាក់ខ្លួន​" ឬ Nang Ay ត្រូវ​បាន​ផលិត​ចំនួន​បី​លើក​មក​ហើយ ដោយ​លើកទីមួយ​ក្នុង​ឆ្នាំ ១៩៩០ សម្តែង​ដោយ Mam Jintara Sukapat ចាប់​ដៃគូ​ជាមួយ Santisuk Promsiri (Noom) និង​លើក​ទី​ពីរ ក្នុង​ឆ្នាំ ១៩៩៥ សម្តែង​ដោយ Joy Sirilak Pongchoke និង Johnny Anfone ដោយឡែក​សម្រាប់​ការផលិត​លើក​ទី​បី​នេះ ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើ​សលប់ ហើយ​ក៏​ជា​រឿង​ភាគ​ដែល​នឹង​ត្រូវមាន​វត្តមាន​នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ PNN ​បន្ទាប់ពី​រឿង «​ចុងភៅ​ក​ម្លោះ​»​។

«​ក្រ​មុំ​លាក់ខ្លួន​» ដែល​ផលិត​ជា​លើក​ទី​បី​នេះ តួ​ប្រុស​សម្តែង​ដោយ Grate និង តួ​ស្រី Nychaa រួម​និង​តារា​ប្រុស​ស្រី​ល្បីៗ​ជាច្រើន​ទៀត​។

ខ្សែ​ភាព​យ​ន្ត​នេះ​ជា​ប្រភេទ​មនោសញ្ចេតនា លាយ​ឡំ​និង​កំប្លែង ដែល​និយាយ​ពី​ក្មេងស្រី​អាយុ​១៧​ឆ្នាំ Nang (Nycha) ត្រូវ​បាន​ឪពុក​ដែល​ជា​រដ្ឋ​ម​ន្ត្រី​ម្នាក់ បាន​បញ្ជូន​នាង​ឲ្យទៅ​សិក្សា​ឆ្ងាយ​ពី​ផ្ទះ​នៅ Pennag Malaysia ដែល​ជា​សាលា​អប់​រំ​ផ្លូវចិត្ត មាន​ឈ្មោះថា Victoria នាង​ត្រូវ​រស់នៅ​ជាមួយ​ក្មេងស្រី​ជាច្រើន​ទៀត និង រៀន​ពី​របៀប និង ធ្វើ​យ៉ាងណា​អោយ​ក្លាយ​ជា​សុភាពនារី ដោយ​ដូនជី​ជា​អ្នក​ប​ង្រៀន​។

ហេតុផល​ដែល​ឪពុក​របស់​នាង​ប​ញ្ចូ​ននាង​ទៅ​គឺ​ដោយសារ មាន​ព័ត៌មាន​មិន​ពិត​មួយ​លេចឮ​ថា Nang (Nycha) បាន​វៃ​បុរស​ម្នាក់ ជាមួយ​ព័ត៌មាន​មួយនេះ​ហើយ​ធ្វើ​ឲ្យ​ឪពុក​របស់​នាង​លែង​ជឿជាក់​លើ​នាង ហើយ​ក៏​ប​ញ្ចូ​ននាង​ទៅ​សិក្សា​នៅ​ទី​នោះ​។​

នៅ Penang, Nang បាន​ជួបនឹង​បុរស​សង្ហា និង ជា​មនុស្ស​ម៉ឹងម៉ាត់​ម្នាក់​ដែល​ជា​ជន​ជាតិ​ថៃ​ឈ្មោះ Thanatip (Grate) ដែល​មាន​តួនាទី​ជា​អ្នក​កាន់​វិន័យ​សម្រាប់​សិស្ស​ក្នុង​សាលា​។ បុរសសង្ហា​រូប​នោះ​តែងតែ​រម្លឹក​ឲ្យ Nang អនុវត្ត​តាម​ច្បាប់​រប​ស់​សាលា​ហើយ​លោក​ក៏​ជា​ប្រភេទ​មនុស្ស ​ដែល​ចូលចិត្ត​ឲ្យ​សិស្ស​ក្លាយ​ជា​មនុស្ស​មាន​អាកប្ប​កិ​រិ​យា​ល្អ និង​គោរ​ព​ច្បាប់​ទាំងអស់​របស់​សាលា ប៉ុន្តែ​សម្រាប់ Nang វិញ​បាន​ធ្វើ​ឲ្យ​គ្រប់​យ៉ាង​ផ្លាស់ប្តូរ​។​

តើ​នាង​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ខ្លះ​?

សូម​កុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​រឿង "ក្រ​មុំ​លាក់ខ្លួន​" ដែល​នឹង​ចាក់ផ្សាយ​ចាប់ពី​ថ្ងៃទី​០១ ខែ​មីនា វេលា​ម៉ោង ១២:០០ ដល់​ម៉ោង ១:០០ រសៀល បន្ទាប់ពី​រឿង «​ចុងភៅ​កំលោះ​» នៅលើ​កញ្ចក់​ទូរ​ទស្សន៍​PNN៕

ទស្សនា​ឈុត​ខ្លី​សូម​ចុច​៖

ដោយ៖ ថា ម៉ាលីដា