មក​ដឹង​ពី​ប្រភព​ចំណូល​និង​ទ្រព្យសម្បត្តិ​របស់ Neymar

  • 2018-02-27 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បាន​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ ក្រោយ​ផ្លាស់​ចេញ​ពី Barcelona មក​កាន់​ក្លឹប​អ្នក​មាន Paris Saint-Germain  ក្នុង​តម្លៃ​​១៩៨​លាន​ផោន។ មក​ទឹក​ដី​បារាំង​កីឡាករ​ប្រេស៊ីល​រូប​នេះ​ហាក់​កើន​សន្ទុះ​កេរ្តិ៍ឈ្មោះ និង​កំពុង​ជួយ​ PSG ឈរ​កំពូល​តារាង Ligue 1។ ដឹង​ទេ​ក្នុង​ភាព​ជោគជ័យ​លើ​វិស័យ​បាល់ទាត់ តើ Neymar មាន​ទ្រព្យធន​ប៉ុន្មាន?

កីឡាករ​វ័យ​២៦ ដែល​កំពុង​មាន​របួស​ក​ជើង​មិន​អាច​ជួយ​ក្រុម​ប៉ះ Real នៅ​ជើង​ទី​២​ UCL មាន​ទ្រព្យសម្បត្តិ​៩៩,៨​លាន​ផោន (១៤០​លាន​ដុល្លារ)។ ក្នុង​អាជីព​បាល់​ទាត់​បច្ចុប្បន្ន​​ក្នុង​មួយ​ឆ្នាំ​គេ​ទទួល​បាន​៣៣​លាន​ផោន (៤៦​លាន​ដុល្លារ)។

មាន​ន័យ​ថា​ការ​រួមរស់​នៅ​​ក្លឹប PSG អតីត​កីឡាករ Santos រូប​នេះ​ទទួល​បាន​ប្រាក់បៀវត្សរ៍២,៧​លាន​ផោន​ក្នុង​មួយ​ខែ ប្រមាណ៦០​ម៉ឺន​ផោន​ក្នុង​១​សប្ដាហ៍ ដូច្នេះ​១​ម៉ោង​គេ​រក​បាន​៤ ០០០​ផោន។ គិត​តាម​ចំណូល​នេះ​​គឺ​លើស​មិត្ត​រួម​ក្រុម​ទាំង​អស់​នៅ PSG។ ក្រៅ​ចំណូល​ពី​បាល់ទាត់​កីឡាករ​ធ្លាប់​ជួយ​ប្រេស៊ីល​បាន​មេដាយ​មាស​អូឡាំពិក​២០១៦​ ក៏​បាន​លុយ​ពី​ក្រុមហ៊ុន​ឧបត្ថម្ភ​(sponsorship)ជា​ច្រើន​ទៀត​ដែរ​ មាន​ដូច​ជា  Nike, Gillette, Beats Electronics និង Red Bull៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី