ទិដ្ឋភាពខ្លះៗនៃដំណើរចូលជាទាហានរបស់ G-Dragon ព្រឹកមិញ (វីដេអូ)
- 2018-02-27 09:20:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពខ្លះៗនៃដំណើរចូលជាទាហានរបស់ G-Dragon ព្រឹកមិញ (វីដេអូ)
ចន្លោះមិនឃើញ
G-Dragon សមាជិកទី ២របស់ក្រុមចម្រៀង BIGBANG បានឃ្លាតឆ្ងាយពីអ្នកគាំទ្ររបស់ខ្លួន ដោយចាប់ផ្ដើមកាតព្វកិច្ចសំខាន់ជូនជាតិមាតុភូមិហើយនាព្រឹកមិញនេះ។
ថ្ងៃទី ២៧ ខែកុម្ភៈនេះ GD បានឈានជើងចូលកងពលធំថ្មើរជើងទី ៣ នៃតំបន់បណ្តុះបណ្តាលហ្វឹកហាត់មូលដ្ឋាននៅក្នុងខេត្ត Gangwon ហើយក្នុងនោះឃើញមានវត្តមានអ្នកគាំទ្រជាច្រើន រួមទាំងបុគ្គលិកក្រុមហ៊ុនមកជូនដំណើរលោកដែរ។
ក្នុងថ្ងៃនេះដដែល មុនដំណើរចាកចេញរបស់ប្រុសសង្ហា G-Dragon លោក Yang Hyun Suk បងធំ YG ក៏បានបង្ហោះរូបភាព ២សន្លឹកដោយមិនសរសេរអ្វីទាំងអស់ក្រៅពីសញ្ញាចុច "…..”។យ៉ាងណាមិញ GD នឹងត្រូវហ្វឹកហាត់ជាជំហានដំបូងរយៈពេល ៥សប្ដាហ៍ ទើបត្រូវចូលបំពេញកាតព្វកិច្ចសំខាន់ជាទាហានពេញលេញក្នុងរយៈពេលបន្ទាប់។ តាមការកំណត់ លោកនឹងបញ្ចប់កិច្ចការសំខាន់នេះ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩៕
ទស្សនាវីដេអូ៖
ចុចអាន៖
ថ្ងៃនេះ ជាថ្ងៃកំណត់ G-Dragon ចូលបំពេញកាតព្វកិច្ចជាទាហានផ្លូវការហើយ
ចង់ទៅដោយស្ងាត់ៗមែន ក៏អ្នកគាំទ្រនៅរង់ចាំជូនដំណើរ G-Dragon ដែរ