ទូរសព្ទ​ម៉ាក​ថ្មី​ ប្រើ​កាមេរ៉ា​ភ្លោះ​មុខ​ក្រោយ ថ្ម​ធំ​ជាង iPhone X ​ប្រាំ​ដង ថ្លៃ​ខុស​គ្នា​ពាក់​កណ្តាល

  • 2018-02-28 03:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ថ្ម​របស់​អាមេរិក Energizer បាន​ដាក់​បង្ហាញ​នូវ​ស្មាតហ្វូន​ម៉ូឌែល Power Max P16K Pro ក្នុង​ពិព័រណ៍ Mobile World Congress 2018 ដែល​មាន​ចំណុច​ពិសេស ​ប្រើ​ថាមពល​ថ្ម​ធំ​ដល់​ទៅ ១៦ ០០០mAh

ធៀប​នឹង Galaxy S9 មាន​ត្រឹម ៣ ០០០mAh និង iPhone X មាន ២ ៧១២ mAh ស្មាតហ្វូន​អាមេរិក​ជំនាន់​ក្រោយ​នេះ អាច​សាក​ថ្ម ៥ ​ថ្ងៃ​ម្តង ស្ថិត​ក្នុង​លក្ខខណ្ឌ​ប្រើប្រាស់​បែប​សាមញ្ញ ហើយ​បើ Standby អាច​ដល់​រយៈ​ពេល ៤០ ​ថ្ងៃ។

រូបតំណាងកម្រាសខ្លួន P16K Pro និង iPhone X

P16K Pro មាន​តួ​ខ្លួន​រាង​ក្រាស​បន្តិច​ដល់ ១៥.២ មិល្លីម៉ែត្រ និង​ទម្ងន់​ខ្លួន ៣៥០ ក្រាម ហើយ​រត់​លើ Android 8.0 Oreo ប្រើ​អេក្រង់ ៥,៩៩ អ៊ីញ កម្រិត ២ ១៦០ x ១ ០៨០ ភីកសែល មាត្រដ្ឋាន ១៨:៩ ប្រើ​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ 13MP+5MP និង​ខាង​មុខ 16MP+13MP អម​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ក្បែរ​នោះ។​

បំពាក់​នូវ​ឈីប MediaTek Helio P23 មាន RAM 6GB និង​អង្គ​ចងចាំ 128GB បន្ថែម​រន្ធ​ដោត microSD គាំទ្រ​ការ​ប្រើ​ស៊ីម ២ ប្រភេទ Nano។ ក្រុមហ៊ុន Energizer ក៏​បាន​បង្ហើប​ស្មាតហ្វូន​របស់​ខ្លួន​ម៉ូឌែល​នេះ នឹង​មាន​ដាក់​លក់​នា​ខែ​កញ្ញា ជាមួយ​តម្លៃ​ក្បែរ ៥០០ ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena | Mashable   ប្រែ​សម្រួល៖ កៅ រក្សា