Huawei បញ្ចេញ​សាច់​ដុំ​​​ផលិត​បន្ទះ​ឈីប 5G មិន​ឲ្យ​ចាញ់​ Intel និង Qualcomm

  • 2018-02-27 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិព័រណ៍ MWC ឆ្នាំ ២០១៨ ក្នុង​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ ក្រុមហ៊ុន Huawei បាន​ប្រកាស​បង្ហាញ​នូវ​ឈីប​ជំនាន់​ថ្មី ដែល​អាច​អនុញ្ញាត​ឲ្យ​ទូរសព្ទ​ចល័ត​មាន​សិទ្ធ​ភ្ជាប់​ទៅ​អ៊ីនធឺណិត 5G បន្សំ​គម្រោង​ស្មាតហ្វូន​ត្រៀម​ចេញ​លក់​ក្បែរ​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​នេះ។

បន្ទះ​ឈីប​របស់​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន​ឲ្យ​ឈ្មោះ Huawei Balong 5G01 ដែល​អាច​ចាប់​យក​ល្បឿន Download នៅ ២,៣ ជីហ្គាប៊ីតក្នុង​មួយ​វិនាទី(Gbps/s) ​ខ្ពស់​ជាង​ឆ្ងាយ​ធៀប​នឹង​អ៊ីនធឺណិត 4G បច្ចុប្បន្ន។

ប្រធាន​ផ្នែក​លោក Richard Yu បាន​បញ្ជាក់​ថា "នា​ខ្ទង់​ត្រីមាស​ទី ៣ ឬ​ទី ៤ ឆ្នាំ ២០១៨ ពួក​យើង​នឹង​ដាក់​បង្ហាញ​នូវ​ស្មាតហ្វូន​ដែល​គាំទ្រ​ប្រព័ន្ធ 5G”។​

មុន​នេះ​បន្តិច​ក្រុមហ៊ុន​អាមេរិក Qualcomm ក៏​ធ្លាប់​បង្ហើប​ពី​គម្រោង​ដាក់​បង្ហាញ​ឈីប 5G ដូច​គ្នា ស្រប​ពេល Intel ក៏​ប្រកាស​ពី​ភាព​ជា​ដៃ​គូ​រវាង​ក្រុមហ៊ុន Microsoft, Dell, HP និង Lenovo ក្នុង​គោលដៅ​ផលិត​នូវ Laptop ប្រើ 5G ផ្អែក​តាម modem របស់​ក្រុមហ៊ុន Intel៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម