បើ​អ្នក​ជា​អ្នក​គាំទ្រ​ LG ពិត​ប្រាកដ​ ត្រូវ​ដឹងបច្ចេកវិទ្យា AI ប្រើ​ក្នុង LG V30S ThinQ

  • 2018-02-28 02:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LG V30S ThinQ ជា​ស្មាតហ្វូន​ផ្ដោត​សំខាន់​លើ​បច្ចេកវិទ្យា Artificial Intelligence (AI) ដើម្បី​ពង្រឹង​បទពិសោធន៍​អ្នក​ប្រើប្រាស់ រួមមាន មុខងារ​បញ្ជា​ដោយ​សំឡេង ការ​ថតរូប និង Interface។ 

LG បាន​ប្រើប្រាស់​បច្ចេកវិទ្យា AI លើ​ផលិតផល​របស់​ខ្លួន​ជាច្រើន​ រួមមាន Internet of Things (IoT) និង Smart speaker។ អាច​និយាយ​ថា LG V30S ជា​ស្មាតហ្វូន​ដំបូង មាន​អនុភាព​លើ​បច្ចេកវិទ្យា​ទាំង​នេះ​។

ក្រុមហ៊ុន LG លើក​ឡើង​ថា ខ្លួន​ផ្ដោត​សំខាន់​លើ​កាមេរ៉ា និង​មុខងារ​សម្គាល់​សំឡេង (Voice recognition) ហើយ​ជា​លទ្ធផល​មាន Vision AI ដែល​អាច​ជួយ​ពង្រឹង​សមត្ថភាព​កាមេរ៉ា ខណៈ Voice AI ជួយ​ដល់​មុខងារ​សំឡេង​។ 

Vision AI លើ​ស្មាតហ្វូន​មាន​ធាតុ​បី​សំខាន់​ក្នុង​កាមេរ៉ា រួមមាន AI CAM, QLens និង​ Bright Mode។ សមាសធាតុ​ទាំងនេះ ជួយ​ពង្រឹង​សមត្ថភាព​ថតរូប​កាន់​តែ​ជ្រាលជ្រៅ សម្រាប់​អ្នក​និយម​ថតរូប​តាម​ទូរសព្ទ​។ 

AI CAM វិភាគ Subject ក្នុង Frame និង​ណែនាំ Shooting mode ដ៏​ល្អ​មួយ​អាច​ជា Portrait, Food, Pet, Landscape, City, Flower, Sunrise និង Sunset។ រាល់ Mode ទាំងនេះ ពង្រឹងគុណភាព Subject ជាមួយ​នឹង​កត្តា​ជាច្រើន​ដូចជា មុំ​ទិដ្ឋភាព ពណ៌ និង​ពន្លឺ​។ 

QLens ស្រដៀង​នឹង​បច្ចេកវិទ្យា Google Lens ដែល​មាន​សមត្ថភាព​សម្គាល់​រូបភាព​កម្រិត​ចុងក្រោយ​។ វា​ស្រដៀង​នឹង អ្វី​អ្នក​បាន​ឃើញ​លើ​ស្មាតហ្វូន​របស់ Motorola ដូចជា Moto Z2 Force និង Moto X4 RAM 6GB។ 

បច្ចេកវិទ្យា QLens របស់ LG អាច​ឲ្យ​ទូរសព្ទ​​ស្កេន QR code និង​ថត​រូបភាព ស្វែងរក​ព័ត៌មាន​ទាក់ទង ដូចជា​កន្លែង​ទិញ​លើ Online ជាមួយ​នឹង​តម្លៃ​ទាប​។ នេះ​ជា​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន LG។

Voice AI អាច​ឲ្យ​អ្នក​ប្រើប្រាស់​បើក​កម្មវិធី និង​ផ្លាស់ប្ដូរ Settings ដោយ​បញ្ជា​តាម​សំឡេង​។ AI នេះ​ដំណើរការ​ជាមួយ Assistant របស់ Google។ LG អះអាង​ថា មុខងារ​សម្គាល់​សំឡេង AI ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​ងាយស្រួល​ស្រាវជ្រាវ​ជម្រើស​នានា​លើ​ស្មាតហ្វូន​។ 

បន្ថែម​ពី​អត្ថបទ​មុន LG V30S ThinQ អាច​ប្រើ microSD card ទំហំ​ដល់​ទៅ 2TB។ ស្មាតហ្វូន​មាន​កាមេរ៉ា​ពីរ​គ្រាប់​នៅ​ខាងក្រោយ មួយ​មាន Sensor ទំហំ 16Megapixel ជាមួយ Aperture f/1.6 និង មួយ​គ្រាប់​ទៀត​ជា​ប្រភេទ Wide-angle មាន Sensor ទំហំ 13Megapixel ជាមួយ Aperture f/1.9៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Hindustantimes   ប្រែ​សម្រួល៖ ប៊ុនធឿន