ទ្រនាប់​ស្កេន​ម្រាម​ដៃ​សម្រាប់​ iPhone X ដាក់​លក់​តម្លៃ​ ១៦ ដុល្លារ​

  • 2018-02-28 04:32:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយមិត្ត​ប្រហែល​ជា​ចាំ​បាន​នូវ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​សម្រាប់​ដោត​ជាប់​ iPhone X ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ CES កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ។

ក្រៅ​ពី​អាច​​ប្រើ​ដើម្បី​បន្ថែម​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ iPhone X ដែល​ Apple បាន​ដក​ចេញ​នោះ​ ឧបករណ៍​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​នេះ​ក៏​​មាន​រន្ធ​សម្រាប់​ដោត​កាស​ 3.5mm និង​រន្ធ​សាក​ថ្ម​ Lightning មក​ជា​មួយ​ថែម​ទៀត​ផង។

គណនី​ YouTube ល្បី​មួយ​បាន​ធ្វើ​ការ​បង្ហាញ​អំពី​ការ​ប្រើ​ប្រាស់​ឧបករណ៍​នេះ​ និង​បាន​​ណែនាំ​ដល់​ម្ចាស់​ iPhone X ទាំង​ឡាយ​ឲ្យ​ទិញ​ប្រើ​ ដោយ​សារ​វា​អាច​ដំណើរ​ការ​មុខងារ​ជា​ច្រើន​ដូច​ប៊ូតុង​ Home របស់​ iPhone និង​មាន​តម្លៃ​ជាង ១៦ ដុល្លារ​ប៉ុណ្ណោះ៕​​​​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង