២សប្ដាហ៍ទៀតពានរង្វាន់ TV5 នឹងបញ្ចប់ជុំទី១ ខណៈជុំទី២សុទ្ធតែខ្លាំងៗប៉ះគ្នា
- 2018-02-28 06:43:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២សប្ដាហ៍ទៀតពានរង្វាន់ TV5 នឹងបញ្ចប់ជុំទី១ ខណៈជុំទី២សុទ្ធតែខ្លាំងៗប៉ះគ្នា
ចន្លោះមិនឃើញ
បន្ទាប់ពីធ្វើការប្រកួតចាញ់ធ្លាក់ៗ ជារៀងរាល់សប្ដាហ៍តាំងពីខែមករាដល់បច្ចុប្បន្ននេះ នៅសល់ត្រឹមតែពីរសប្ដាហ៍ទៀតប៉ុណ្ណោះ នឹងបញ្ចប់វគ្គជុំទី១ហើយ ក្រោយរកឃើញជើងខ្លាំងចំនួនពីររូបបន្ថែមទៀតកាលពីសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៨។
កីឡាករ រឿន ឈី និង លឹម ឡេង ជាបេក្ខភាពពីររូបទៀតហើយ ដែលបានឡើងទៅជុំទី២ បន្ទាប់កាលពីសប្ដាហ៍មុននេះ ដោយផ្ដួលដៃគូឲ្យបោះបង់ការប្រកួតដូចគ្នាក្នុងទី២។ អ្នកទាំងពីរខាងលើនេះ ជាបេក្ខភាពទី១២ នៃសប្ដាហ៍ទី៦ ដែលបានប្រកួតចាញ់ធ្លាក់កន្លងទៅ ខណៈជុំទី២ វគ្គ១៦នាក់ចុងក្រោយមានសុទ្ធតែជើងខ្លាំង ដូចជា ធន់ មករា ម៉ន រដ្ឋាន បឺត សង្ឃឹម អ៊ឹង បួរ៉ា នឹម នន ជាដើម និងកីឡាករមួយចំនួនទៀតដែលនឹងធ្វើឲ្យកក្រើកពានរង្វាន់ TV5 Knock Out Series By Kcement នេះ។
ការប្រកួតពីរសប្ដាហ៍ចុងក្រោយនេះ គឺមានកីឡាករ ផាន ផាត់យុទ្ធ ប៉ះ ឡុង រ៉ាមី ខណៈ ផង់ សាមឡេ ប៉ះ ងួន គា ថ្ងៃសៅរ៍ ទី៣ មីនា ចំណែកបន្ទាប់នោះ អេ សារ័ត្ន ប៉ះ លាភ រដ្ឋា និង ឈុត សេរីវ៉ាន់ថង ប៉ះ អាន ទាវ៕