មាន​ចាប់អារម្មណ៍​ទេ Couple Run ផ្លាស់ប្ដូរ Logo ជាពិសេស​សម្រាប់​រដូវ​កាល​ទី​៣​នេះ​

  • 2018-02-28 10:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាធម្មតា Logo របស់​ផលិតផល​មួយ​ ឬ កម្មវិធី​មួយ​មិន​ងាយ​ធ្វើ​ការផ្លាស់ប្ដូរ​នោះទេ ព្រោះ​វា​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ និង​រក្សា​នូវ​អត្ថន័យ​ក្នុង​គោល​បំណង​បង្កើត​វា ។

យ៉ាងណា​មិញ កម្មវិធី Couple Run ឬ កម្មវិធី​រត់​ជា​គូ​នេះ ពិតជា​ខុស​ពី​កម្មវិធី​ផ្សេងៗ ព្រោះថា​បើ​សង្កេតមើល​តាំងពី​ឆ្នាំ​ទីមួយ​ក្នុង​ការបង្កើត​កម្មវិធី Couple Run មក គឺ​បាន​ធ្វើ​ការផ្លាស់ប្ដូរ​ផ្សេងៗ​គ្នា។

លោក មុត បញ្ញា ប្រធានផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Watch Empire ដែលនាំចូលម៉ាកនាឡិការដៃ Ice-Watch Versus Versace Nautica ហើយក៏អ្នករៀបចំកម្មវិធីនេះបានឲ្យដឹងថា៖ "ចំពោះកម្មវិធីរដូវកាលទីមួុយនិងទីពីរ គឺយើងចាប់ផ្ដើមបង្កើត Logo ផ្ដោតទៅលើភាពស្រស់ស្អាតនៃទិវាសេចក្ដីស្រលាញ់ ដោយការរៀបចំកម្មវិធីទាំងមូលបានផ្ដោតទៅលើការបកស្រាយផ្សេងៗចំពោះសេចក្ដីស្រលាញ់រវាង គ្នានិងគ្នា"។

Logo ២០១៨

ដោយឡែកចំពោះរដូវកាលទីបីវិញ លោក បានបន្តថា៖ "Logo កម្មវិធីឆ្នាំនេះបានបង្កើតឡើងជាពិសេស ដែលបង្ហាញពីស្ត្រីនិងកុមារ កម្មវិធីបានយករូបបាតដៃមកតំណាង ដោយបាតដៃធំជាមាតា បាតដៃតូចជាកូន ឬកុមារក្នុងកម្ពុជា ដើម្បីបញ្ជាក់ពីគោលបំណងកម្មវិធីឆ្នាំនេះ ដែលលើកកម្ពស់ទៅលើស្ត្រីសម្រាប់ការចូលរួមការងារផ្សេងៗរបស់សង្គម និង ភាពជាមាតាពិភពលោកដែលតែងផ្ដល់ក្ដីស្រលាញ់ទៅឲ្យកូនៗ និងការបំផុសស្មារតីជួយទៅដល់មន្ទីពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យតែងតែជួយសង្គ្រោះទៅដល់កុមារកម្ពុជា"។

បន្ថែមលើនេះ ក៏ឃើញមានរូបប្រាសាទអង្គវត្តកំពូលបី ដោយតំណាងទៅលើទីតាំងក្នុងការរៀបចំកម្មវិធី គឺស្ថិតក្នុងខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងប្រាសាទអង្គវត្តដែលជាតំណាងរបស់ជាតិ។ ឯរូប​ផ្សែង​​ពណ៌​ច​ម្រុះ បញ្ជាក់​ទៅលើ​ការ​បញ្ចូល​ល្បែង​កម្សាន្ត​ថ្មី គឺ​ការ​លេង​ម្សៅ​ពណ៌​នៅក្នុង​កម្មវិធី​ផង​ដែរ។ លោក មុត បញ្ញា បន្ថែម។

Couple Run នឹង​រៀបចំឡើង​នៅថ្ងៃទី ៨ មិនា ដែល​ត្រូវ​នឹង​ទិវា​សិទ្ធ​នារី ដោយ​ទីតាំង​ស្ថិតក្នុង​ផ្សារ​រាត្រី​ផាម​កុងតឺន័រ​ខេត្ត ​សៀមរាប​។​

អ្នក​អាច​ទំនាក់ទំនង​ទិ​ញ​សំ​បុត្រ​នៅ​ហាង​នាឡិកាដៃ Ice-watch ដែល​មាន​លេខ​ទូរ​សព្ទ ០៩៥ ៨៨៨៨ ៥០ ឬ តាម​ស្តង់​លក់​សំ​បុត្រ​របស់​យុវ​ជន​ស្ម័គ្រ​ចិត្ត​នៅក្នុង​ខេ​ត្តសៀមរាប​៕

Logo ២០១៦
Logo ២០១៧

ដោយ៖ ថា ម៉ាលីដា